Tuesday, March 21, 2023

ប្រាប់​ហើ​យ​មិន​ជឿ​ទេ! ដុសក្អែល​មួយ​ហើយ ក្រោយ​លេង​ភ្លើង​ហ្វា ស៊ីប្លេ និង​ស៊ីរ៉ែន ដ៏​មហា​អស្ចារ្យ​លើ​ដងផ្លូវ

spot_img

ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវទាក់ទងក្រុមម៉ូតូកង់បី លេងភ្លើងហ្វា ស៊ីប្លេលាន់ឮ និងបំពាក់ជាពិសេសស៊ីរ៉ែនពន្លត់អគ្គីភ័យ ដែលខុសបច្ចេកទេស ផ្ទុយពីច្បាប់ចរាចរណ៍ផ្លូវគោកទាំងស្រុង ឃើញថា បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង។

តែយ៉ាងណាមិញ ក្រោយមហាជនផ្ទុះការរិះគន់ និងស្នើឲ្យសមត្ថកិច្ច មានវិធានការទៅលើក្រុមកង់បីទាំងនោះ ដែលគេជឿជាក់ថា ជាក្រុមស្ទាវៗរត់កង់រកស៊ីនាពេលរាត្រី ជាពិសេសសម្រាប់ដឹកនារីៗ «ចាប់ទឹកកក» ឬខារ៉ាអូខេ បើកបរជ្រេលឿនៗ នៅពេលនេះ ត្រូវបានសមត្ថកិច្ចនាំយកមកដុសក្អែលអប់រំម្នាក់ហើយ បន្ទាប់ពីឲ្យដោះចេញភ្លើងហ្វា ភ្លើងលំអរញាក់ និងស៊ីរ៉ែន បង្កការរំខានទាំងនោះ។

ទោះជាយ៉ាងណា មហាជន ជាពិសេសអ្នកដំណើរដែលបានជួបផ្ទាល់ ក៏បានស្នើឲ្យសមត្ថកិច្ចធ្វើរឿងនេះមួយទៀត គឺដកហូតធុងបាស់ ដែលពួកកង់បីស្ទាវមួយចំនួន បានបំពាក់ ចាក់លាន់ឮតម្លង់ពេញផ្លូវ ដោយពួកគេមិនខ្វល់ពីការបង្កការរំខានសោះឡើយ។

សូមបញ្ជាក់ថា ការលេងភ្លើង និងស៊ីរ៉ែននេះ បើយោងតាមមាត្រា៣០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងនៅក្នុងចំណុចទី២ថា «សញ្ញាសូរស័ព្ទពិសេស គឺជាសញ្ញាសូរស័ព្ទបន្ថែមដែលប្រើប្រាស់សម្រាប់យានមានសិទ្ធិអាទិភាព ដូចជាយានបម្រើការងារនគរបាល យោធា អាវុធហត្ថ ឬ ពន្លត់អគ្គិភ័យដែលមានបន្ថែមសំឡេងស៊ីរ៉ែនរោទ៍។ ចំណែកឯយានសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យមានបន្ថែមសំឡេងរោទ៍ពីរដងឡើងចុះៗ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២