Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងការបន្លំខ្លួនធ្វើជាព្រះសង្ឃនិមន្តបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា

spot_img

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលស្រុកស៊ីធរកណ្ដាល កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៣ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងការ បន្លំខ្លួនធ្វើជាព្រះសង្ឃនិមន្តបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា ប្រព្រឹត្តនៅចំណុចវត្តពោធិសត្ថារាម ហៅវត្ត ពានា ឋិតនៅក្នុង ភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។

សមត្ថកិច្ចនគរបាលស្រុកស៊ីធរកណ្ដាល បានឲ្យដឹងថា ជនសង្ស័យទាំង ៣ នាក់ខាងលើមាន៖ ១. ឈ្មោះ ណុច ង៉ែត ភេទប្រុស អាយុ២៧ឆ្នាំ ។ ២. ភឿន ភាព ភេទប្រុស អាយុ៣៨ឆ្នាំ ។ ទី៣. ឈ្មោះ សាង ស៊ាងហេង ភេទប្រុស អាយុ១៦ឆ្នាំ ។ អ្នកទាំងបីនាក់ មានទីលំនៅ បច្ចុប្បន្នស្នាក់នៅ វត្តចង្ក្រានតាព្រហ្ម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ ។

ក្រោយឃាត់ខ្លួន និងធ្វើការសាកសួរដោយសមត្ថកិច្ច ខាងវិន័យសង្ឃក៏បានចាប់ផ្សឹក រួចបានប្រគល់ទៅសមត្ថកិច្ចជំនាញចាត់ការតាមវិធីច្បាប់៕
បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ព្រៃវែង ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×