Monday, March 27, 2023

ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នៅខេត្តពោធិ៍សាត់

spot_img

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យប្រុស-ស្រីចំនួន២នាក់ កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ បានធ្វើការឃាត់ខ្លួនពួកគេ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងផ្ទុះសំណាក់បន្ទប់លេខ១១៣ នៅភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ជនសង្ស័យ២នាក់មាន៖ ១-ឈ្មោះ អ៊ុន ផល្លា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិដូងជ្រំ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ។ ២- ឈ្មោះ កែវ សៅរី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ – គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១២ កញ្ចប់ ទម្ងន់ចំនួន៩០.០២ក្រាម ។ – ជញ្ជីងអេឡិចត្រូនិកសង្ស័យសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ។ – ទូរស័ព្ទដៃចំនួន០៦គ្រឿង ។ – ដែកកេះ០១ ។- កាបូបពណ៌ក្រហម-ខ្មៅចំនួន០១ ។ – កន្រ្តៃពណ៌ក្រហម០១។ – ម៉ូតូចំនួន០២គ្រឿង ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២