ភ្នំពេញៈ បាក់ស្ពានបេឡេ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ដែលបង្កឡើងដោយរថយន្តដឹកថ្មក្លាវ៉ែត របស់ក្រុមហ៊ុន RB ដែលជាក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ១០ ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សស្លា.ប់ ឬរបួសនោះទេ។ ករណីនេះ បាន កើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ។

អធិការនគរបាលស្រុកវាលវែង លោកវីរៈសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងថា ករណីខាងលើនេះបានកើតឡើងនៅក្នុង ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ បង្ករឡើងដោយរថយន្តចិនដឹកថ្មក្លាវ៉ែត បើកបរដោយឈ្មោះ វី ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន RB ធ្វើផ្លូវជាតិលេខ១០ថ្មី ករណីនេះមិនបង្កឲ្យមានរបួសដល់អ្នកបើកបរឬអ្នកដទៃនោះឡើយ ។
លោកអធិការស្រុកវាលវែងបានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនចិន RB កំពុងយករថយន្តស្ទូចមកស្ទូចរថយន្តបង្កចេញពីស្ពាន ចំណែកឯការធ្វើចរាចរណ៍គឺអាចធ្វើចរាចរណ៍បាននៅលើស្ពានថ្មកំពុងសាងសង់ ប៉ុន្តែបានតែរថយន្តតូចនិងម៉ូតូតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយៈចេស្តារ






