មនុស្សមួយចំនួនមានការមមាញឹកយ៉ាងខ្លាំងចំពោះជីវិតប្រចាំថ្ងៃរបស់ពួកគេ។ អ្នកខ្លះ ចេញទៅធ្វើការតឺងពីព្រលឹម ហើយពេលយប់ ទើបត្រឡប់មកផ្ទះវិញ។ ដោយសារតែរវល់នឹងការងារខ្លាំងពេក និងអស់កម្លាំងខ្លាំង មានមនុស្សមួយចំនួនមកផ្ទះសម្រាកទាំងមិនបានងូតទឹកផង។
ការដែលមិនបានងូតទឹក ២ទៅ ៣ថ្ងៃ វាអាចមានផលប៉ះពាល់ជាច្រើនដល់សុខភាព និងរាងកាយរបស់យើង។ ខាងក្រោមនេះ នឹងប្រាប់ពីផលប៉ះពាល់ដល់សុខភាព នៅពេលអ្នកមិនងូតទឹក៖
១. នៅពេលអ្នកមិនងូតទឹកពីរ ទៅបីថ្ងៃ អ្នកអាចនឹងឈឺ ដោយសារតែមេរោគសាហាវ
២. មេរោគ និងពពួកបាក់តេរីដែលទំនៅលើស្បែករបស់អ្នកអាចធ្វើឲ្យមានការបង្ករោគយ៉ាងខ្លាំង
៣. នៅពេលអ្នកមិនងូតទឹក ធូលី កោសិការងាប់ និងមេរោគ នឹងធ្វើឲ្យស្បែករបស់អ្នកកខ្វក់ និងមានក្អែល
៤. បាក់តេរី និងញើសនៅលើស្បែករបស់អ្នក នឹងធ្វើឲ្យស្បែករបស់អ្នករបក
៥. នៅពេលអ្នកមិនងូតទឹក ខ្លួនប្រាណអ្នកនឹងចាប់ផ្តើមមានធំក្លិនអាក្រក់
សរុបសេចក្តីមក វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការងូតទឹកឲ្យបានច្រើនដង និងរៀងរាល់ថ្ងៃ។ ប្រសិនជាអ្នកចង់មានក្លិនខ្លួនល្អ និងចៀសផុតពីជំងឺ អ្នកត្រូវទឹកឲ្យបានញឹកញាប់៕ សុភ័ក្ត្រ
ប្រភព៖ Incrediblenat