Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនបរទេសម្នាក់ បានវា.យទៅលើបុរសនាក់ដឹកអីវ៉ាន់តាមអនឡាញ ដោយចាប់ក្បាលបោកផ្ទប់កញ្ចក់រថយន្ត បណ្តាលឲ្យរងរបួស

spot_img

ភ្នំពេញ ៖ បុរសអ្នកដឹកអីវ៉ាន់តាមអនឡាញម្នាក់ បានបែកក្បាលហូរឈាមរងរបួស ខណៈពេលបុរសជនជាតិបទេសម្នាក់ កម្មង់អីវ៉ាន់ស្រាមួយដប ដឹកយកទៅឲ្យយឺត២នាទី បង្កទៅជាជម្លោះប្រតាយប្រតប់គ្នា ដោយជនបរទេសបានចាប់អ្នកដឹកអីវ៉ាន់បោកក្បាលផ្ទប់នឹងកញ្ចក់រថយន្តមួយគ្រឿង បណ្តាលឲ្យបែកកញ្ចក់។

ហេតុការណ៍ខាងលើនេះដែរបានកើតឡើង កាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ចំណុចមុខខុនដូមួយកន្លែង ស្ថិតនៅតាមបណ្តាយផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីបុរសរងគ្រោះម្នាក់ជាអ្នកដឹកអីវ៉ាន់តាមអនឡាញ ឲ្យក្រុមហ៊ុន ឈ្មោះ (ញ៉ាម) បានរៀបរាប់ឲ្យដឹងថា មុនកើតហេតុ ដោយអ្នកបង្កជាបុរសជនបរទេសបានកម្មង់ស្រាមួយដប ឲ្យដឹកយកទៅឲ្យនៅខុនដូមួយកន្លែងក្នុងខណ្ឌបឹងកេងកង ក្រោយមកបុរសរងគ្រោះ ក៏បានដឹកស្រាមួយដប់នោះ យកទៅដល់មុខនិងខុនដូនោះ បន្ទាប់មកបុរសជនបរទេសរូបនោះ បានចុះមកស្រែកឡូឡាដោយចោទទៅលើអ្នកដឹកអីវ៉ាន់តាមអនឡាញថា ដឹកមកយឺត២នាទី ក្រោយមកក៏កើតជាជម្លោះ ប្រតាយប្រតប់គ្នាធ្វើឲ្យបុរសជនបរទេស បានចាប់បុរសអ្នកដឹកអីវ៉ាន់បោកក្បាលទៅផ្ទប់នឹងកញ្ចក់រថយន្តមួយគ្រឿង ដែលចតនៅក្បែរកន្លែងកើតហេតុ បណ្តាលឲ្យបែកកញ្ចក់ ចំណែកឯអ្នកដឹកអីវ៉ាន់អនឡាញវិញ បានបែកក្បាលហូរឈាម ហើយក៏បន្តវាយប្រតាយប្រតប់គ្នាពេញផ្លូវ ផ្អើលដល់សមត្ថកិច្ច ខណ្ឌបឹងកេងកង ចុះមកជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីកើតហេតុខាងលើក៏សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ធ្វើការឃាត់បុរសជនបរទេស និងអ្នកដឹកអីវ៉ាន់អនឡាញ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី ១ ធ្វើការសាកសួរបន្ត ក្រោយពីសាកសួររួច ក៏បុរសជនបទេសជាអ្នកបង្ក ក៏ព្រមសងថ្លៃការខូចខាត និងមើលរបួសអ្នករងគ្រោះ ដើម្បីបញ្ចប់នៅនឹងកន្លែងតែម្តង៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img