Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំនេះ បញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ ទៅក្នុងប្រព័ន្ធ Database system នៃការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០៩៥ករណី

spot_img

រាជធានីភ្នំពេញ៖ ការងារការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ ទៅក្នុងប្រព័ន្ធ Database system ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន បង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ១០៩៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៥៤២នាក់ ស្រី១៦១នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនសរុបចំនួន ១៤៤គីឡូក្រាម ៣២៨.៤៥ក្រាម។

នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ ទៅក្នុងប្រព័ន្ធ Database system រួមទាំងដាក់ឲ្យដំណើរការ លើមុខងារបច្ចុប្បន្នតាមរយៈប្រព័ន្ធស្មាតហ្វូន App (Android & IOS) ។

លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើសេចក្តីរាយការណ៍ ស្តីពីលទ្ធផលបូកសរុបការងារការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ ទៅក្នុងប្រព័ន្ធ Database system ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន ៖
១-លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ១០៩៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៥៤២នាក់ ស្រី១៦១នាក់។
២-ចាប់យកវត្ថុតាងគ្រឿងញៀនសរុបចំនួន ១៤៤គីឡូក្រាម ៣២៨.៤៥ក្រាម។
៣-ការអនុវត្តជាក់ស្តែងក្នុងការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ ទៅក្នុងប្រព័ន្ធ Database system មានចំនួន ៩០៦ករណី លើ ១០៩៥ករណី ជនសង្ស័យចំនួន ២២៥៧នាក់ លើ ២៥៤២នាក់ ស្មើ ៨៨,៧៩ភាគរយ។

លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ និងបញ្ហាប្រឈមមួយចំនួន និងដើម្បីជម្រុញការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឲ្យបានសម្រេចលទ្ធផលល្អ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្កើតប្រព័ន្ធបច្ចេកវិទ្យានេះឡើង ក្នុងគោលបំណងគ្រប់គ្រងមុខសញ្ញាបទល្មើសគ្រឿងញៀន និងងាយស្រួលស្វែងរក ឱ្យស្របទៅនឹងសម័យបច្ចេកវិទ្យាផងដែរ។ លោកបានបណ្ដុះបណ្ដាលដល់សមាជិកសមាជិកា រអញ្ជើញចូលរួមពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ សរុប ចំនួន៦៧នាក់ (ស្រី១០នាក់)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលខ្លីនេះ និងបានបង្ហាញថា ប្រព័ន្ធទិន្នន័យនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧មក ដំបូងឡើយយើងប្រើប្រាស់ដោយភ្ជាប់ជាមួយមុខងារស្កេនក្រយ៉ៅដៃ និងបន្តរអភិវឌ្ឃន៍មកប្រព័ន្ធថ្មីនេះ ដោយធ្វើការប្តូរមុខងារស្កេនក្រយ៉ៅដៃ មកជាការស្វែងរកមុខសញ្ញាតាមរយៈរូបថតវិញ និងបន្ថែមមុខងារ ការងារសម្អាតប្រាក់ចូលបន្ថែម ហើយអាចប្រើប្រាស់តាមរយៈ កម្មវិធីក្នុងទូរស័ព្ទដៃ ឬថេបប្លែតបានផងដែរ ។

កន្លងមកថ្នាក់ដឹកនាំ រួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក៏ដូចជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្វើការកោតសសើរជាខ្លាំង ចំពោះមន្ត្រីអនុវត្តច្បាប់គ្រឿងញៀន ដែលបានខិតខំប្រឹងប្រែង បង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនបានជាច្រើនករណី និងឈានមុខគេក្នុងការបង្កើតប្រព័ន្ធទិន្នន័យគ្រប់គ្រងបទល្មើសគ្រឿងញៀន ដែលយើងអាចផ្លាស់ប្តូរបែបបទការងារ ពីការគ្រប់គ្រងតាមឯកសារ មកជាការគ្រប់គ្រង តាមបែបទំនើប គឺប្រព័ន្ធទិន្នន័យគ្រប់គ្រងបទល្មើសគ្រឿងញៀននេះតែម្តង។

ឯកឧត្ដម គណៈអធិបតីបានស្នើឱ្យសិក្ខាកាមទាំងអស់ពេលត្រឡប់ទៅបំរើការងារវិញ ត្រូវបំពេញសំណុំរឿង អោយបានគ្រប់ចំនួនទៅក្នុងប្រព័ន្ធទិន្នន័យ និងបានប្រគល់-ទទួលសម្ភារៈ ថែបប្លេត សម្រាប់ប្រើក្នុងការងារបញ្ចូលទិន្នន័យ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន២៤គ្រឿង និងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន រាជធានីភំ្នពេញចំនួន១គ្រឿង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×