តារាស្រីរូបស្រស់ម្នាក់ ដែលគេស្គាល់ថា Onlyfans ត្រូវបានចាប់ខ្លួនពីបទថតវីដេអូដ៏មិនសមរម្យ ខណៈពេលដែលព្រះសង្ឃមួយអង្គ អង្គុយនៅពីក្រោយខ្នង ស្ថិតនៅលើខ្សែរថភ្លើង នៃស្ថានីយ៍ Bang Sue។
ជាក់ស្តែង តារាស្រី Onlyfans រូបនេះ បានបង្ហោះឃ្លីបខ្លីមួយ អង្គុយក្បែរព្រះសង្ឃមួយអង្គ នៅតាមផ្លូវរថភ្លើង។ ក្នុងនោះស្រីស្រស់រូបនេះ បានដោះអាវបង្ហាញដើមទ្រូង និងបញ្ចេញតំបន់កេរ្តិ៍ភេទយ៉ាងចំហរ ជាមួយនឹងសារសរសេរថា «លក់ឈុតសិចជាមួយព្រះសង្ឃតម្លៃ ៦៩៩ បាត»។
ទោះជាយ៉ាងណា បន្ទាប់ពីមហាជនលើបណ្តាញអ៊ីនធឺណេត ផ្ទុះការរិះគាន់យ៉ាងចាស់ៗដៃ ចំពោះអាកប្បកិរិយាមិនថ្លៃថ្នូររបស់នារីរូបនេះ នៅថ្ងៃទី១៦ ខែមីនា មន្ត្រីនគរបាលថៃ បានប្រមូលភស្តុតាង និងស្នើសុំដីកាស្រាវជ្រាវទៅកាន់តុលាការ ដើម្បីឆែកឆេរបន្ទប់របស់នារីរូបនេះ ដែលមានឈ្មោះថា Wanida Ying (មានវត្តមានក្នុងឃ្លីប) ដើម្បីសាកសួរករណីបានប្រព្រឹត្តនូវទង្វើដ៏មិនសមរម្យបែបនេះ។
នៅចំពោះមុខសមត្ថកិច្ច នាង Wanida Ying បានសារភាពថា ខ្លួនជាអ្នកថតរូបខ្លួនឯង ដោយប្រើតំបន់វេទិកានៃស្ថានីយរថភ្លើង Bang Sue ដើម្បីថតឃ្លីប ខណៈពេលដែលព្រះសង្ឃមួយអង្គកំពុងអង្គុយខាងក្រោយខ្នង។
ជាមួយគ្នានោះ នាង Wanida Ying ក៏បាននាំសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ មុនពេលសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាល Noppuang ដើម្បីឲ្យសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



