Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់របួសធ្ងន់ ពេលបើកម៉ូតូ បុករថយន្តពីក្រោយ កំពុងឈប់លើផ្លូវ

spot_img

កណ្តាល ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់បានជិះម៉ូតូយ៉ាងលឿន ទៅបុករថយន្តពីក្រោយ ខណៈដែលម្ចាស់បានឈប់ នៅលើទ្រូវផ្លូវខ្វះការប្រុងប្រយ័ត្ន ដើម្បីចុះទៅពិនិត្យមើលឥវ៉ាន់នៅខាងក្រោយរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងកាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូតិ៍ម៉ែត្រលេខ ៣៣-៣៤ ក្នុងភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា ជនរងគ្រោះឈ្មោះ បូ ធានិត ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល(ពាក់មួកសុវត្ថិភាព-រងរបួសធ្ងន់)។ ចំណែកភាគីបើករថយន្តឈ្មោះ ឈៀក មករា ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ ឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក MAZDA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BP-2300 បើកបរមានទិសដៅពីលិច ទៅកើត(ឧដុង្គ- ភ្នំពេញ) លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានឈប់រថយន្តចុះមើលឥវ៉ាន់ខាងក្រោយ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GU -1785 បើកបរមានទិសដៅស្របគ្នាពីលិចទៅកើត បានបុកចំពីក្រោយរថយន្តខាងលើ បណ្តាលឲ្យរងរបួសធ្ងន់អ្នកបើកបរម៉ូតូ។

ករណីនេះដែរ សមត្ថកិច្ចធ្វើការសន្និដ្ឋានថា បណ្តាលមកពី ១.អ្នកបើកបររថយន្តឈប់នៅលើទ្រូងខ្វះការប្រុងប្រយ័ត្ន។ ២.អ្នកបើកបរម៉ូតូបើកបរមានការធ្វេសប្រហែស មិនបានពិនិត្យស្ថានភាពផ្លូវនៅខាងមុខឲ្យបានច្បាស់លាស់ ពេលកំពុងបើកបរ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យផ្ទាល់ នៅកន្លែងកើតហេតុ រួចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុក ពញញាឮ ចំណែករថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ពញាឮដើម្បីដោះស្រាយជាក្រោយ៕

spot_img