Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​កិត្តិយស​ណាស់! លោក​ចៅហ្វាយខេត្ត ម៉ៅ ធនិន ចូលរួម​មង្គលការ​របស់​ប្រជាពលរដ្ឋ ចងដៃ​កូនកំលោះ​កូនក្រមុំ 200$ និង​ថែមទាំង…

spot_img

ប្រិយមិត្តបាន និងមហាជន បានស្គាល់រួចហើយ ពីឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេស បានប្រៀបប្រដូចរូបលោកទៅនឹង តុលាការមុខដែក (ប៉ាវចិន) នោះក៏ដោយសារតែលោក គឺជាមន្រ្តីថ្នាក់ដឹកនាំខេត្តដ៏គំរូ ដែលតែងចេញមុខ​ដោះស្រាយរាល់​បញ្ហា​របស់​ពលរដ្ឋ​ថ្នាក់​មូលដ្ឋាន ប្រកបដោយភាពជោគជ័យ។

ពិតណាស់ ជារឿយៗ គេតែងសង្កេតឃើញ បុរស​សម្ដី​ផ្អែម មុខមាំ ម៉ឺងម៉ាត់​ ទេពកោសល្យ​ខ្ពស់ និង​វោហារសព្ទ​ពេញ​ខ្លួន ម៉ៅ ធនិន បានដោះស្រាយបញ្ចប់​ករណី​វិវាទជាច្រើនរាប់មិនអស់ ដែលភាគច្រើនគឺជារឿង​ក្តី​ក្នុង​គ្រួសារ​ ដូចជា​ទំនាស់​ដី​សមូហភាព ឬ​ដី​សហគមន៍ ជាដើម។ ហើយតាមរការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បែប​នេះ បានធ្វើឲ្យ​លោក ម៉ៅ ធនិន ​ទទួល​បាន​​ការសាទរ និងគោរពស្រលាញ់យ៉ាងខ្លាំង ​ពីសំណាក់​មហាជន​ទូទៅ។​​

ដោយឡែក ថ្មីៗនេះ ឯកឧត្តម ម៉ៅ ធនិន បានទទួលការស្វាមគន៍ ជាមួយក្តីរំភើបយ៉ាងខ្លាំង ពីបងប្អូនប្រជាពលរដ្ឋនៅក្នុខេត្តកំពត ខណៈរូបលោកបានចូលរួមក្នុងមង្គលការគូស្នេហ៍វ័យក្មេងមួយគូ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ បេះដូងកំពត បានបង្ហោះវីដេអូ រៀបរាប់យ៉ាងដូច្នេះថា «ក្រុមគ្រួសារ និងកូនកំលោះ កូនក្រមុំ ថាថ្ងៃនេះមានសំណាងខ្លាំងណាស់ ដែលបានឯកឧត្តម ម៉ៅ ធនិន ចូលរួមក្នុងថ្ងៃមង្គលរបស់គាត់។ ឯកឧត្តម​ ចូល​រួម​ថ្ងៃ​មង្គលការ​របស់​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​ដងទង់​ ក្រោយ​ពី​ជួប​សំណេះ​សំណាល​ជា​មួយ​ពលរដ្ឋ​ចំនួន​ពីរ​ឃុំ​ ក្នុង​ស្រុក​ដងទង់​ ខេត្ត​កំពត»។

តែអ្វីដែលពិសេសនោះ គឺក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចងដៃដល់ក្មួយប្រុសក្មួយស្រីជាកូនកំលោះកូនក្រមុំ ចំនួន 200$ និងជួយចេញថ្លៃភ្លេងចំនួន 300$ ផងដែរ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងពិធីមង្គលរំភើបសប្បាយចិត្តយ៉ាងខ្លាំងតែម្តង។

ក្រោយពីបានឃើញលោកចៅហ្វាយខេត្តកំពត បានផ្តល់ភាពកក់ក្តៅបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាអ្នកខេត្តដទៃ បានបញ្ចេញអារម្មណ៍ពិតមួយនេះថា៖ «នេះហើយថ្នាក់ដឹកនាំដែលសមនឹងទទួលបានការគោរពអំពីប្រជាពលរដ្ឋ យល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ចុះជួយដោះស្រាយរាល់គ្រប់បញ្ហារបស់ពលរដ្ឋ ចាត់ទុកប្រជាជនដូចជាកូនជាចៅ ពិតជាថ្នាក់ដឹកនាំដែលប្រកបទៅដោយព្រហ្មវិហាធម៌ នឹង គុណធម៌ របស់ប្រជាជនមែន សូមគោរពជូនពរលោកពូអភិបាលទទួលបាននូវសុខភាពល្អ, គ្មានអភិបាលខេត្តណាស្មើចង្កេះលោកបណ្ឌិត ម៉ៅ ធនិន ទេ ខ្ញុំសូមគោរពលោកពីចម្ងាយ ខេត្តខ្ញុំវិញមិនដែលឃើញមុខ សូម្បីតែចៅហ្វាយស្រុក,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×