Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន បុកពីក្រោយរថយន្តកុងតឺន័រ បណ្តាលឲ្យស្លា.ប់មួយរំពេច

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ កំពុងតែបើកអែបខាងចូលចតនៅលើចិញ្ចើមផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ១០យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី វិមានឈ្នះ ឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ហ៊ុលវឿន អាយុ៤២ឆ្នាំមុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តកុងតឺន័រ ក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-2665 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកអែបមកខាងស្តាំដៃបម្រុងនិងរកកន្លែងចត ភ្លាមនោះដែរស្រាប់តែមានម៉ូតូម៉ាកស្មាស មួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1J-4512ជិះដោយបុរសរងគ្រោះម្នាក់ ធ្វើដំណើរពីក្រោយស្របទិសគ្នា ពីជើងមកត្បូងក្នុងល្បឿនលឿន ក៏បានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ចំកាងចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាល់ស្លា.ប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯម៉ូតូជនរងគ្រោះវិញ ផ្ទប់ជាប់នឹងរថយន្តកុងតឺន័របើកអូសតាមទៅមុខជិតមួយគីឡូម៉ែត្រ ទើបទៅមុខលែងរួច ហើយតៃកុងរថយន្តក៏បានបើកទ្វារចុះគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំរោងក្រោម ក៏បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img