Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនឪពុកចុង ល្មោភកាម ក្រោយពេលរំ.លោភនាងក្រមុំអាយុ១៨ឆ្នាំ រហូតមានផ្ទៃពោះ

spot_img

ស្វាយរៀង : ឪចុងល្មោភកាម ចាប់រំ.លោភកូនស្រីជាច្រើនដង រហូតមានផ្ទៃពោះជាច្រើនខែ ទើបបែកធ្លាយ នៅថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២៣ នៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ។

ជនសង្ស័យមានឈ្មោះ ឃឹម រក្សា អាយុ៤២ ឆ្នាំមុខរបរកម្មកររោងចក្រ ត្រូវជាឪពុកចុងរស់នៅក្នុងបន្ទុកគ្រួសារជាមួយគ្នា។ ចំណែកកូនស្រីរងគ្រោះឈ្មោះ អ ភ ត អាយុ១៨ ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨ ព្រឹក នារីរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា កាលអំឡុងខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១២នាទីយប់ ជនសង្ស័យជាឪពុកចុងឈ្មោះឃឹម រក្សា បានចាប់រំ.លោភខ្លួន បានសម្រេចមួយដង នៅក្នុងបន្ទប់ដេករបស់ខ្លួន នៅពេលដែលម្តាយបង្កើតដេកលក់ ។

ក្រោយមកឪពុកចុងបានបន្តចាប់រំ.លោភខ្លួនជាបន្តបន្ទាប់ រហូតដល់មានផ្ទៃពោះច្រើនខែ ទើបនារីរងគ្រោះទ្រាំមិនបាន ក៏ប្ដឹងសមត្ថកិច្ចឲ្យចាត់ការតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំ.លោភកូនចុងរបស់ខ្លួនពិតប្រាកដមែន ទើបសមត្ថកិច្ចបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×