Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បានស្លា.ប់ ចំណែកឯនារីម្នាក់ទៀតជាសង្សារ រងរបួសស្រាល ពេលជិម៉ូតូឌុបគ្នាទៅបុ.ករថយន្តមួយគ្រឿងបើកឆ្លងផ្លូវ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីម្នាក់ទៀត ត្រូវជាសង្សារបានរងរបួសស្រាល ខណៈពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុ.ករថយន្តមួយគ្រឿង បើកឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលនៅនឹងថ្នល់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ធា មានអាយុជាង៣០ឆ្នាំ រស់នៅខេត្តកំពង់ចាម។

បើយោងតាមការបញ្ជាក់ពីនារីជាម្ចាស់រថយន្តបង្កសូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយរូបនាងបានបើករថយន្តម៉ាក TOYOTA Vitzពណ៌ស មួយគ្រឿងទើបនិងទិញមិនទាន់កឹបផ្លាកលេខ បើកបរចេញពីផ្លូវ ១៩៧០ ក្នុងទិសដៅពីកើតទៅលិចរួចក៏បានបើកឆ្លងកាត់បណ្តោយផ្លូវភ្នំពេញហាណូយ ចូលទៅផ្លូវបេតុងមួយខ្សែទៀតគោលបំណង ត្រឡប់ទៅផ្ទះវិញ ខណៈពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវគាប់ជួនស្រាប់តែមានម៉ូតូម៉ាក ហុងដាZOOMERXមួយគ្រឿង ពណ៌សលាយខ្មៅពាក់ផ្លាកលេខ កណ្តាល 1L-1037 ជិះដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀត ត្រូវជាសង្សារអង្គុយពីក្រោយធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនមិនបង្អង់ក៏ជាន់ហ្រ្វាំងមិនទាន់ជ្រុល ទៅបុ.ករថយន្តដែលបើកឆ្លងផ្លូវចំពាក់កណ្ដាលចំហៀងខាងស្ដាំ យ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលផ្ទុប់នៅនឹងរថយន្តដួលស្លា.ប់នៅកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីអង្គុយពីក្រោយត្រូវជាសង្សារគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ហើយភ្លាមនោះដែរ នារីរូបស្រស់ដែលជានាក់បើករថយន្តបង្កត្រូវសមត្ថកិច្ច ចុះមកដល់ធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកឃ្លាង ដើម្បីសួរនាំបន្តនឹងប្រគល់នារីបើករថយន្តខាងលើឲ្យទៅផ្នែកជំនាញចរាចរណ៍ក្រុងសួរនាំបន្ត ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកឃ្លាង បានចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ ចំណែឯសព សមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×