Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសខ្មែរឥស្លាមម្នាក់ ត្រូវជាប់គុក ៥ ឆ្នាំ ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន នៅខេត្តព្រះសីហនុ

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣នេះ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់បុរសជាប់ចោទ ជនជាតិ ខ្មែរឥស្លាមម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ សូមគំនិតក្នុងអំពើ ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ ២០២០ ។

លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទខាងលើមាន ឈ្មោះ ម៊ើល ហួសានី ហៅ លីប ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ អ្នកនេសាទត្រី។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ម៊ើល ហួសានី ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃ ៥ ខែ សីហា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគាកំណត់ ៥ ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ១០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ: ” សូមគំនិតអំពើ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានតម្កល់ទណ្ឌកម្មរបស់ពួកគេរក្សាទុកជាបានការដដែល ។ គាត់ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទ ខ្មែរឥស្លាមរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាលជំនាញ ដកដកហូតបាន គ្រឿងញៀនទម្ងន់ ៩០,៤១ ក្រាម ។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូល រាជធានីភ្នំពេញនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×