Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសត្រូវចោទម្នាក់ ពាក់ព័ន្ធនឹងការ កា.ប់ស.ម្លាប់ទៅលើបុរសជនជាតិខ្មែរឥស្លាមម្នាក់ ដោយចោទប្រកាន់ជាគ្រូអាបធ្មប់ និងចេះធ្វើអំពើ

spot_img

ខេត្តកណ្តាល ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ និង បញ្ជូនគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតក.ម្មគិតទុកជាមុន ដោយធ្វើសកម្មភាពបន្ទាប់ពី កា.ប់ស.ម្លាប់ទៅលើជនរងគ្រោះជាជនជាតិខ្មែរឥស្លាមម្នាក់ ដោយចោទប្រកាន់ជនរងគ្រោះ គឺជាគ្រូធ្មប់ និងចេះអំពើអាបធ្មប់ និងបានធ្វើអំពើផ្លូវងងឹត ទៅលើគាត់ប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ហោ បារាំង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។

ចំណែកជនរងគ្រោះមានចំនួន៣នាក់ មាន៖ 1 -ឈ្មោះ ស្លេះ ទួន ភេទប្រុស អាយុ៦៥ឆ្នាំ ជាខ្មែរអ៊ិស្លាម (បានស្លា.ប់) ។ ២-ឈ្មោះ ទួន អ៊ីសា ភេទប្រុស អាយុ២៨ឆ្នាំ ខ្មែរអ៊ិស្លាម មុខរបរ នេសាទ (បានរងរបួស) និង៣-ឈ្មោះ រ៉ូន រី ភេទប្រុស អាយុ៣៥ឆ្នាំ ជាខ្មែរអ៊ិស្លាម មុខរបរ នេសាទ (បានរងរបួស) ។ អ្នកទាំងបីនាក់ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនត្រូវចោទ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” ឃាត.កម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានកម្លាំង សមត្ថកិច្ចនគរបាល ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៣ នៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកយាម៉ាហា ស៊ីរ៉ូស ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខ ក្រចេះ 1A -5010 និងកណ្តៀវ១ដើម ដងឬស្សី ។
បច្ចុប្បន្ននេះ បុរសត្រូវចោទ ហោ បារាំង ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×