Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះកំប៉ុងហ្គាស ឆេះផ្ទះប្រជាពលរដ្ឋអស់៥ខ្នង នៅចំណុចសំណង់មិនរៀបរយតំបន់លូទឹកស្អុយ

spot_img

ភ្នំពេញ : អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ ប្រភេទឈើប្រក់ស័ង្កសីអស់ចំនួន៥ខ្នង រងការខូចខាតទាំងស្រុង កាលពីវេលាម៉ោង ៧ និង៤០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសំណង់មិនរៀបរយតាមបណ្តោយផ្លូវ១០៥ លូទឹកស្អុយ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ អគ្គិភ័យផ្ដើមចេញផ្ទះម្ចាស់ឈ្មោះ សុក វណ្ណកាយ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរប្រជាការពារសង្កាត់ ប្រភេទសំណង់ ផ្ទះឈើប្រក់ស័ង្កសី ទំហំ០៤ម៉ែត្រ គុណ ០៣ម៉ែត្រ ។ មូលហេតុ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស់បង្កជាអគ្គិភ័យ និងឆេះរាលដាលសំណង់មិនរៀបរយអស់ចំនួន៤ខ្នងផ្ទះបន្ថែមទៀត (ទំហំ០៤ម៉ែត្រគុណ០៣ម៉ែត្រ) រួមនឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមានរបួសដល់មនុស្សឡើយ ។

ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨ឡាន ។ រថយន្តក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាសទឹកអស់ ២ឡាន។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ចំនួន ១ឡាន ។ រថយន្តក្រុមហ៊ុនអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ចំនួន ២ឡាន ។ រថយន្តក្រុមហ៊ុនកោះនរាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន និងបានពន្លត់ចប់នៅម៉ោង០៩ និង១៥នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×