Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ប៉ូលិស​កំពុង​ស្វែងរក​គូស្នេហ៍១គូ បន្ទាប់​បើកបរ​ម៉ូតូ​បង្អួត​លើ​ដងផ្លូវ ប្រៀប​ដូច​អ្នក​សម្តែង​សៀក ដ៏​បង្ក​គ្រោះថ្នាក់

spot_img

នៅព្រឹកថ្ងៃទី២០ ខែមីនា ប៉ូលីសស្រុក Phu Loc (Thua Thien-Hue) បានសហការជាបន្ទាន់ជាមួយប៉ូលីសស្រុក Lien Chieu (ទីក្រុង Da Nang) ដើម្បីផ្ទៀងផ្ទាត់ និងតាមចាប់គូស្នេហ៍មួយគូដែលបើកម៉ូតូ SH ប្រៀបដូចអ្នកសម្តែង “សៀក” ខណៈ​បើក​ប​រនៅ​ផ្លូវ​កោង​ដ៏​គ្រោះថ្នាក់ ​ដែលបាន​បង្ក​ការ​ខឹង​សម្បារ​យ៉ាងខ្លាំង ពី​សាធារណជន។

ជាក់ស្តែង កាលពីព្រលប់ថ្ងៃទី១៩ ខែមីនា នៅលើបណ្ដាញសង្គម បានលេចចេញនូវវីដេអូឃ្លីបរយៈពេល ៣០ វិនាទី ដែលបង្ហាញពីទិដ្ឋភាពយុវជនម្នាក់ នៅពីក្រោយនារីជាគូស្នេហ៍ដែលពោរពេញដោយសាក់ នៅលើម៉ូតូ SH ពាក់ស្លាកលេខ Thua Thien – Hue ដោយបញ្ចេញស្ទាយល៍ចំកោងខ្លួនចំហៀងម៉ូតូខាងឆ្វេង ដៃទាំងពីរកាន់ចង្កូត ដើម្បីគ្រប់គ្រងម៉ូតូ ខណៈជើងខាងឆ្វេងឈរជាន់លើឈ្នាន់ ចំណែក​ជើងខាងស្តាំដាក់ជង្គង់កល់លើកែបអង្គុយ​ខាងក្រោយ។

តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺខណៈ​ដែលគូស្នេហ៍នេះ ​កំពុង​«​ធ្វើ​ចរាចរណ៍​»​ជាមួយ​ម៉ូតូ SH យ៉ាងឡូយ គេក៏បានឮសំឡេង​របស់​នារី​ម្នាក់ ​បានលាន់មាត់​សរសើរ​ដោយ​ពោល​ថា​៖ «Idol, Idol, Idol…»។ ទោះជាយ៉ាងណា ករណី​នេះ​បានបង្ក​ការ​ខកចិត្ត​ដល់​អ្នកប្រើប្រាស់​ផ្លូវ និង​សាធារណជន​។

បច្ចុប្បន្ន ភ្នាក់ងារនគរបាលស្រុក Phu Loc កំពុងស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកគូស្នេហ៍ជាម្ចាស់ម៉ូតូ SH នៅក្នុងឃ្លីប ព្រោះថា នេះគឺជាទង្វើ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​គួរ​តែត្រូវ​ដោះស្រាយ​ឱ្យ​បាន​ម៉ឺងម៉ាត់​ ទៅ​តាម​ច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×