ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣នេះ បាន ប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ចោទ ជនជាតិ ចិនសាំងហ្គាពួរម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ផលិតដោយខុសច្បាប់នូវសារធាតុញៀន និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៨ ។
លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទខាងលើមាន ៖ គី ប៉េងហ័រ ភេទប្រុស អាយុ ៧១ ឆ្នាំ ជនជាតិចិនសាំងហ្គាពួរ ។
នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ គី ប៉េងហ័រ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ២៥ ខែ សីហា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគាកំណត់ ម្នាក់ៗ ២៥ ឆ្នាំ និង ពិន័យ ៨០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ: ” ផលិតដោយខុសច្បាប់នូវសារធាតុញៀន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនជាប់ចោទ បានប្តឹងរឧទ្ទរណ៍ ខណៈ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់ពួកគេរក្សាទុកជាបានការដែល ។គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទ ជនជាតិចិនសាំងហ្គាពួររូបនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៨ នៅចំណុចអាផាតមិនបាលី បន្ទប់លេខB1 ជាន់ទី19 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន ដកដកហូតបាន គ្រឿងញៀន ជាង ១ គីឡូក្រាមពីគាត់៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា