Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ចោរប្លន់​ស្ទើរភ្លើង ប៉ះចំ​អ្នកគិតលុយ​មិន​ខ្លាច ចុងក្រោយ ព្រលឹង​ហោះ​ស៊ី​ព្រលិ​ត…

spot_img

ចោរស្ទើរភ្លើងម្នាក់ បានរត់ប្រាសក្រញ៉ាំ បន្ទាប់យកកាំបិតភ្ជង់ប្លន់អ្នកគិតលុយ មិនបានសម្រេច ព្រោះត្រូវបានស្រ្តីអ្នកគិតលុយ អាចគ្រប់គ្រងដណ្តើមកាំបិតបាន ដេញចាក់វិញ។ ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងនៅហាងមួយកន្លែង ស្ថិតក្នុងសង្កាត់ Westlake ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

Sayda Ventura ដែលជាអ្នកគិតលុយរបស់ហាង បាននិយាយថា បុរសម្នាក់បានមកទិញថ្នាំបំបាត់ក្លិនមាត់មួយដប ហើយបានបង់ប្រាក់ឱ្យនាង ប៉ុន្តែបុរសម្នាក់នេះ មិនបានចាកចេញភ្លាមៗនោះទេ ដោយបានដើរជុំវិញហាង។ ប៉ុន្តែ ប្រហែល ៥ នាទីក្រោយមក បុរសនោះក៏បានត្រឡប់មកវិញ ដោយកាន់កាំបិតរុំក្នុងថង់ប្លាស្ទិក និងសួរនាងអំពីផលិតផលមួយនៅខាងក្រោយកន្លែងគិតលុយ ហើយបន្ទាប់មក ស្រាប់តែដកកាំបិតភ្ជង់នាងតែម្តង។

Ventura បានរៀបរាប់ពីការគំរាមកំហែងរបស់ចោរ ដែលបានគំរាមថា «នៅឲ្យស្ងៀម កុំស្រែក ឆាប់ប្រមូលលុយឲ្យទាំងអស់មក! កុំរើឲ្យសោះ ខ្ញុំនឹងសម្លាប់អ្នក បើហ៊ានតែមាត់មួយម៉ាត់!»។

ហាងនេះមានថ្នាំបាញ់ម្រេច នៅខាងក្រោយកន្លែងគិតលុយ ប៉ុន្តែ Ventura មិនមានឱកាសទទួលបានវាទេ។ ខ្សែ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ​បានបង្ហាញ​​ស្ត្រី​អ្នក​គិតលុយ​ កំពុង​ចាប់កាំបិត ​ហើយ​តស៊ូ​ជាមួយ​ចោរ។

ពេលគ្រប់គ្រង «ដណ្តើម» បានកាំបិត Ventura ក៏បានដេញចាក់ចោរ ជាហេតុធ្វើឲ្យចោររត់ចេញពីហាងទាំងព្រឹលឹងចុងសក់។ អ្នកគិតលុយដ៏ក្លាហាន ក៏បានព្រមានចោរប្លន់ស្ទើរភ្លើងនោះថា «កុំត្រលប់មកទីនេះទៀតណ៎ា បើមិនដូច្នេះទេ អ្នកនឹងស្លាប់»។

Ventura បានប្រាប់ថា ហេតុការណ៍ទាំងមូលនេះ បានកើតឡើងក្នុងរយៈពេលប្រហែល ១៥ វិនាទី។ តែទោះជាយ៉ាងណា នាងបាន​រង​របួស​ស្រាល​ដៃ​ទាំង​សងខាង ខណៈ​កំពុង​តស៊ូ​ដណ្តើម​កាំបិត​ជាមួយ​ចោរ។

ក្រោយពេលកើតហេតុ Ventura ក៏បានទូរស័ព្ទទៅម្ចាស់ហាង និងប៉ូលីសផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×