Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មី​រហូត​ហ្មង! ទំនេរ​ពេក យក​ស៊ី​ម៉ង់​ត៍ ចាក់​បិទ​គល់ឈើ​សាលាក្រុង​ដាំ លទ្ធផល​គឺថា…

spot_img

ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងសម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញម្ចាស់ហាងមួយកន្លែង ស្ថិតនៅទល់មុខទល់មុខក្រសួងសុខាភិបាល បានប្រើកូនចៅឲ្យយកស៊ីម៉ង់ត៍ ចាក់បិទគល់ឈើចំនួន២ដើម ដែលសាលាក្រុងបានដាំ ដោយអត់ដឹងថា ការធ្វើបែបនេះនាំឲ្យងាប់ដើមឈើសោះឡើយ។

ទោះជាយ៉ាងណា ក្រោយរូបភាពនៃទង្វើដ៏ហួសចិត្តនេះ ត្រូវបានរីករាលដាលលើបណ្តាញសង្គម នៅពេលនេះ ខាងសាលាក្រុងបានបញ្ជាឲ្យកាយស៊ីម៉ង់ត៍ ចេញវិញហើយ។ លើសពីនេះ ប្រសិនបើធ្វើឲ្យដើមឈើទាំងនេះងាប់ នោះម្ចាស់ហាងនឹងទទួលខុសត្រូវទៀតផង។

នេះបើតាមទំព័រហ្វេសប៊ុក Traffic Cambodia បានបញ្ជាក់ឲ្យដឹងថា «រដ្ឋបាល​ខណ្ឌទួល​គោក​ បានបញ្ជាឲ្យកាយបេតុងចេញវិញ និងបានណែនាំ​ម្ចាស់​ហាងត្រូវរៀបចំឲ្យមានសោភ័ណ្ឌភាពល្អដូចដើម ចំពោះដើមឈើដែលងាប់ត្រូវដាំឡើងវិញមានទំហំប៉ុនគ្នា ព្រមទាំងធ្វើកំណត់ហេតុណែនាំ មិនអនុញ្ញាតឲ្យមានការធ្វើបែបនេះម្តងទៀតឡើយ។ ជាមួយគ្នានេះក្នុងករណីម្ចាស់ហាងមិនសហការណ៍ ហើយធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ឬងាប់ដើមឈើខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

ក្រោយឃើញហួសចិត្តខ្លាំងពេក មហាជនបានដាក់ឲ្យចុកៗថា៖ «ល្ងើពកថ្ងាស ដល់ក្មេងថាអោយកុំខឹងមនុស្សមួយចំនួន, គេធ្វើមានប្រហោងខ្យល់ចេញចូលអោយមានដង្ហើមដក ឯងនាំគ្នាបិទអោយងាប់តែម្តង!, កុំឲ្យដើមឈើរត់ ថ្មីរហូតហ្មង ខ្មែរធ្វើបានមែន,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×