នេះជាខណៈដ៏រន្ធត់ និងហួសចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញអ្នកបើកបរជាស្រីស្អាតម្នាក់ ស្រាប់តែបានបើកឡានស្លន់ ធ្លាក់ចូលប្រឡាយទឹក ធ្វើឲ្យមនុស្សម្នានៅកន្លែងកើតហេតុ ភ្ញាក់ផ្អើល ស្រឡាំងកាំងគ្រប់ៗគ្នា។
តាមកាមេរ៉ាសុវត្ថិភាព ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅក្រុង Lieu De ស្រុក Nghia Hung ខេត្ត Nam Dinh ប្រទេសវៀតណាម។
មុនពេលកើតហេតុ គេបានឃើញរថយន្តពណ៌ខ្មៅ១គ្រឿង បានបើកចូលមកដល់ផ្លូវប្រសព្វបំបែកជា៣ ស្របតាមប្រឡាយទឹក ប៉ុន្តែ មិនដឹងមូលហេតុអ្វី ស្រាប់នារីនោះបាត់បង់ការគ្រប់គ្រង បើករថយន្តបង្កើនល្បឿន ស្ទើរតែបុករថយន្ត១គ្រឿងទៀតដែលកំពុងឆ្លងកាត់ និងជ្រុលធ្លាក់ចូលប្រឡាយទឹកព្រោងតែម្តង។
ខណៈបានឃើញគ្រោះថ្នាក់នេះកើតឡើង មនុស្សប្រុសជាច្រើននៅជិតតំបន់នោះ បាននាំគ្នាលោតចុះទឹកយ៉ាងលឿន និងបានវាយបំបែកបង្អួច ដើម្បីជួយសង្គ្រោះនារីអ្នកបើកបរនោះ ដែលអង្គុយក្នុងរថយន្ត នាំយកឡើងលើគោកដោយសុវត្ថិភាព ខណៈរថយន្តរបស់នាងត្រូវបានស្ទួចចេញពីក្នុងទឹកបន្ទាប់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





