Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ញុង រំពឹងស្រាយបំណុលដ៏ក្រាស់ក្រែល នៅដំណាច់ឆ្នាំនេះ

spot_img

ភ្នំពេញ ៖ តារាកំប្លែងអ្នកនាង ខ្ញុង បានបង្ហាញក្តីរំពឹងថា ខ្លួនអាចនឹងដោះស្រាយបំណុលដ៏ក្រាស់ក្រែលនៅក្នុងដំណាច់ឆ្នាំនេះ បន្ទាប់ពីកំពុងមានទីផ្សារសិល្បះជាថ្មីឡើងវិញ។

ក្រោយការវិលរកការសម្តែងជាថ្មីឡើងវិញនាដើមឆ្នាំ២០២៣នេះ អ្នកនាង ខ្ញុង តែងតែបង្ហាញសកម្មភាពការងារស្ទើរមិនដាច់ ជាមួយនឹងការ ប្រឹងប្រែងតស៊ូដើម្បីដោះបំណុលគេរាប់សិបម៉ឺនដុល្លារ តាមរយះប្រភពចំណូលពីការងារសិល្បះ និងការLive គ្រឿងបរិភោគ និងគ្រឿងសម្អាងតាមអនឡាញ។

ក្រោយកាក់កបទៅនឹងមុខរបរទាំងពីរខាងលើនេះ អ្នកនាង ខ្ញុង ក៏បានបង្ហាញតម្រុយ និងក្តីសង្ឃឹមថា នាងអាចនឹងមានលទ្ធភាពច្រើនសម្រាប់ដោះស្រាយបំណុលគេបាននៅបំណាច់ឆ្នាំនេះ ដើម្បីបញ្ចប់បញ្ហាវិលរកពន្លឺជីវិតជាថ្មីឡើងវិញ។
តាមរយះរូបភាពសកម្មភាពនៃការថតភាពយន្ត អ្នកនាង ខ្ញុង បានភ្ជាប់ជាមួយនឹងសារបង្ហោះតាមគណនេយ្យរបស់ខ្លួនថា អរគុណខ្លួនឯងដែលរឹងមាំចាប់តាំងពីទទួលការងារឡើងវិញមក មិនសូវបានមានពេលសម្រាកទេ។
នាងសង្ឃឹមថាឆ្នាំនេះនឹងដោះស្រាយរួចរាល់គ្រប់បញ្ហា។
អរគុណដែលបានទុកឱកាសឲ្យខ្ញុំនឹងប្រើសមត្ថភាពនិងកម្លាំងនេះជារបស់ខ្ញុំជូនបងប្អូនមិនអាចខ្វះមួយកាក់មួយសែន ណាឡើយ អរគុណកូនអរគុណប្ដីកម្លាំងចិត្តដ៏ធំធេងសម្រាប់ខ្ញុំ។
ជាការកត់សម្គាល់ កាលពីពេលថ្មីៗនេះ តារាកំប្លែងអ្នកនាង ខ្ញុង បានប្រកាសលក់ផ្ទះដែលនាងកំពុងរស់នៅបច្ចុប្បន្នជាបន្ទាន់សម្រាប់យកលុយដោះបំណុល ក្នុងពេលដែលផ្ទះរបស់នាងបានទិញដោយការបង់រំលោះប្រមាណជា៣ឆ្នាំមកហើយ។

នាងបញ្ជាក់ថា «ក្រោយពីការលក់ផ្ទះនេះដាច់ហើយ នាងនឹងក្រុមគ្រួសារនឹងទៅស្នាក់ផ្ទះបងប្អូនម្តុំកួរស្រូវចំការដូង ខណៈពេលដែលផ្ទះនោះ គឺបងប្អូនរបស់នាងឲ្យស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ»។

នាងបន្ថែមថា «ក្រោយពីជំពាក់បំណុលគេមកនោះ គឺនាងបានតាំងចិត្តបានយ៉ាងរឹងមាំនៅក្នុងការតស៊ូដោះបំណុលគេ ហើយនាងក៏មិនចង់លក់ផ្ទះដែលខ្លួនកំពុងស្នាក់នៅនេះដែរ ប៉ុន្តែអ្វីដែលនាងអាចបោះបង់ចោល គឺនាងនឹងធ្វើ ដើម្បីបន្តដំណើរ និងចាប់ផ្តើមជីវិតសារជាថ្មីឡើងវិញ»។

កាលពីអំឡុងខែតុលា ឆ្នាំ២០២១ តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលនៅសុខៗ ស្រាប់តែលេចមុខនៅសាលាដំបូងរាជធានីភ្នំពេញ Live ផ្ទាល់នៅចំពោះមុខអ្នកសារព័ត៌មាន ដោយប្រកាសពីការក្ស័យធន ព្រោះធ្លាក់ខ្លួនជាប់ក្នុងអន្លង់បំណុល រហូតដល់ទៅជាងកន្លះលានដុល្លារ ដោយសារលទ្ធផលយកមករកស៊ីមិនកាក់កប៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×