ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គម ឃើញថា មហាជនបានផ្ទុះការរែកញែកឡើងព្រោងព្រាតតែម្តង ចំពោះរូបភាពប៉ុន្មានសន្លឹករបស់អ្នកច្នៃម៉ូតូ ឯម រៀម ដែលបានតុបតែងខ្លួនដ៏ស៊ិចស៊ី ស្ថិតក្នុងឈុតច្នៃពីហូលផាមួង (ហាក់ខ្វះសាច់ក្រណាត់ខ្លាំង) បញ្ចេញដើមទ្រូង ពាក់ជាមួយស្បែកជើងកវែង ដើរបង្អួតរាងយ៉ាងជឿជាក់។
តែយ៉ាងណា ក្រោយពីបានឃើញមហាជនៅតែបន្តវែកញែក និងក៏ដូចជាការរិះគន់ ស្រាប់តែលោកបណ្ឌិតអ្នកច្នៃម៉ូដ ឯម រៀម បានបង្ហោះសារឆ្លើយតបយ៉ាងដូច្នេះថា៖ «ផ្ញើជូនបងប្អូនខ្លះដែលមិនទាន់យល់ពីការច្នៃម៉ូដ ហេតុអី ឯម រៀម ចេញដើមទ្រូងមិនបានបើម៉ូដដែលពាក់យប់មិញដកស្រង់តាមអ្វីដែលខ្មែរមានពីមុន ហើយបើចង់ពាក់ឱ្យដូច សូមពាក់ខ្លួនឯងទៅ ហើយសូមមើលរាងខ្លួនឯងផង»។ បន្ទាប់មក ឯម រៀម ថែមទាំងបានបង្ហោះទៀតថា ៖ «ក្តីស្រមៃចង់ឈរលើកម្រាលព្រំឱ្យបានយូរដូចនៅ Hollywood»។
ពិតណាស់ ម៉ូដដ៏ចម្លែកដែលមហាជនហៅថា «ម៉ូដសម្រាប់មនុស្សឆ្កួតពាក់ ឬ ម៉ូដទើបចុះមកពីដើមពោធិ៍» នេះ ដែលសូម្បីអ្នកនាង ខាត់ សុឃីម ដែលបានទៅចូលរួមក្នុងកម្មវិធីនោះផងដែរ ក៏បានសម្លឹងលើសម្លឹងក្រោម ទៅកាន់បណ្ឌិតច្នៃម៉ូដ ឯម រៀម ទាំងក្នុងអារម្មណ៍ហួសចិត្តថា៖ «ពិនណាស់ ជឿទេ ម៉ូដនេះ ដកស្រង់ពីរចនាបថ ខោទឹកនោម ឬ? ម៉ាជាតិ ជាលើលោក លោកអើយ?»។
រីឯចំណែកអ្នកនាង គង់ សុជាតិ វិញ ក៏បានសួរត្រង់ៗថា៖ «មានស្លៀកខោក្នុងដែរឬទេ?» ស្រាប់តែ ឯម រៀង ឆ្លើយយ៉ាងរហ័សថា «អត់ទេ ព្រោះសម័យនេះហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









