Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិចារណា​តាមការគួរ! គ្រួសារ​មួយ​មក​ពី​ហូប​ការគេ ត្រូវ​ប៉ូលិស​ម្តុំស្ពាន​ព្រែ​ក​ភ្នៅ ហៅ​វាស់​ជាតិ​អាល់កុល ផាកពិន័យ​ម៉ូតូ១លាន ឡាន២លាន

ថ្មីៗនេះ នៅលើបណ្តាញសង្គម បានផ្ទុះការរិះគន់ក្តៅគគុកទៀតហើយ ទាក់ទងករណីប៉ូលិសឆ្មក់ចាប់នៅគល់ស្ពានព្រែកភ្នៅ ឬហៅស្ពាន លី យ៉ុងផាត់ បានធ្វើការឃាត់គ្រួសារមួយទាំងម៉ូតូ និងឡាន ទាមទារឲ្យបង់ប្រាក់ពិន័យ១លាន ២លាន ខណៈពួកគាត់ត្រឡប់មកពីហូបការបងប្អូន ពិនិត្យឃើញមានជាតិអាល់កុល។

នៅក្នុងវីដេអូ​ គេបានឃើញស្រ្តីៗស្ថិតក្នុងសម្លៀកបំពាក់ចូលរួមមង្គលការ និងសូម្បីស្រ្តីចំណាស់ម្នាក់ជាម្តាយជាយាយ បានកំពុងឈរកណ្តាលវាលក្រោមស្ពាន ខណៈក្រុមបុរសក្មេងៗជាកូនក្មួយ បានរអ៊ូថា ទៅការមិនឲ្យគ្នាផឹកស៊ីម៉េចទៅ ម៉ូតូ១គ្រឿង អាសង់០២០ ទិញប៉ុន្មានពាន់ ទាមទារឲ្យបង់១លានរៀល ឲ្យទៅរកលុយមកពីណា បើធ្វើការ១ថ្ងៃបានតែ៣ម៉ឺនជាងហ្នឹង។

ជាមួយគ្នានេះ គណនីហ្វេសប៊ុកឈ្មោះ Phoem Chin ក៏បានប្រាប់ឲ្យបងប្អូនមហាជនបានដឹងទាំងហួសចិត្តថា៖ «ម៉ាគ្រួសារឡានអាព្រុស ទៅពីការក្មួយខ្ញុំ ទាមទារឲ្យម្ចាស់ឡានម៉ូតូ ផ្តិតមេដៃ អាងសម្រួល តែពេលចេញវិកយបត្រមក ម៉ូតូ១លាន ឡាន ២ លាន»។

ក្រោយពីបានឃើញដ៏ជ្រុលហួសបែបនេះ បងប្អូនមហាជនបានដាក់ឲ្យបែបៗនេះថា៖ «ពួកនេះធ្វើឲ្យប្រជាពលរដ្ឋកាន់តែស្អប់ខ្លាំងហើយ, ផ្តាំផ្ញើរទៅអ្នកមានកម្មវិធីការផង ពេលការកូនកុំយកស្រាអី, ម៉ែអាណា ទៅស៊ីការ មិនឲ្យគេផឹក ផឹកហើយឲ្យគេដេកនៅហ្នឹងមែន, មុននឹងចាប់គេ ពួកលោកឯងដែលដុះក្បាលពោះដោយសារស្រា មានយកខួរមកគិតទេ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×