Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ទទួលរង​ការ​រិះ​គន់​ធ្ងន់​ៗ ស្រាប់តែ​លោក ឯម រៀម បង្ហោះ​វីដេអូ​ទាំង​រលីងរលោង​ទឹកភ្នែក ជាមួយនឹង​សំណេរ​បែបនេះ​ថា…

spot_img

ប្រិយមិត្តជាច្រើន បានទទួលជ្រាបហើយ ពីបញ្ហារឿងរ៉ាវរបស់អ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បីឈ្មោះ លោក ឯម រៀម ដែលប៉ុន្មានថ្ងៃមកនេះ បានទទួលរងមតិមហាជនភាគច្រើនរិះគន់យ៉ាងខ្លាំងៗ ព្រោះតែមិនពេញចិត្ត ដែលបណ្ឌិតម៉ូដរូបនេះបានស្លៀកឈុតដ៏ស៊ិចស៊ី ច្នៃពីហូលផាមួង (ហាក់ខ្វះសាច់ក្រណាត់ខ្លាំង) បញ្ចេញដើមទ្រូង ពាក់ជាមួយស្បែកជើងកវែង ទៅចូលរួមក្នុងកម្មវិធីពានរង្វាន់ PMA កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។

ពិតណាស់ មហាជនជាច្រើន បានបញ្ចេញប្រតិកម្ម រិះគន់ដាក់ឲ្យធ្ងន់ៗថា៖ «អាគាត់នេះស្លៀកចេញស៊ិចស៊ីគួរឲ្យខ្ពើម, រក្សាវប្បធម៏ គឺត្រូវស្លៀកឱ្យដូចធ្វើឲ្យមានភាពស្រស់ស្អាតជាងមុន មិនមែនយកទៅឆ្នៃខុសពីរបស់ពិតចេញឆ្កួតចឹងទេ, ឆ្ងាញ់ត្រង់ឃើញឆ្កួតហើយ មានអ្នកគាំទ្រមនុស្សឆ្កួតទៀត, ពួកបំផ្លាញវប្បធ៌មខ្មែរ បើបានទៅមើលវិញ ចោលក្បាលម៉ាស្បែកជើងហ្មង!,…»។

ក្រោយពីរងសម្ពាធផ្លូវចិត្តខ្លាំង ខណៈមតិមហាជននៅបន្តវាយប្រហារមិនឈប់ និងសូម្បីអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គមមួយចំនួន ក៏បានស្នើក្រសួងវប្បធម៌មា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នវិធានការណ៍ទៀតផង ស្រាប់តែនៅថ្ងៃទី២១ មីនា នេះ លោក រៀម ក៏បានបង្ហោះវីដេអូមួយទាំងរលីងរលោងទឹកភ្នែក មិននិយាយស្តីអ្វីមួយម៉ាត់ ដោយបានត្រឹមភ្ជាប់សំណេរយ៉ាងដូច្នេះថា «ស្អែកហើយ យ៉ាងណាទេខ្ញុំអើយ ឥឡូវអារម្មណ៍អត់នៅក្នុងខ្លួន… សូមអរគុណ ដល់បងប្អូនដែលបានផ្ញើសារលើកទឹកចិត្ត និងការស្រឡាញ់ គាំទ្រពីបងប្អូន»។

នៅពេលឃើញលោកបណ្ឌិតម៉ូដ ឯម រៀម បង្ហោះវីដេអូហាក់បាក់ទឹកចិត្តខ្លាំងបែបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់លោកសម្តែងក្តីអាណិត និងនាំគ្នាលើកទឹកចិត្តថា៖ «ទោះបីយ៉ាងណា ពួកខ្ញុំនៅតែស្រឡាញ់ និង គាំទ្ររាល់ស្នាដៃសិល្បៈរបស់បង, យក​ល្អ​ កុំ​បកស្រាយ​អី​ នៅ​ស្ងៀមស្ងាត់​ ល្អ​ជាង​ នេះជាយោបល់​បងទេ, កុំពិបាកចិត្តអីបង ! កាត់បន្ថយខ្លះទៅ ! បើគេមិនទទួលយកច្រើន មានន័យថា គេអត់ទទួលទេ ចឹងក៏កាត់ចោលទៅបង។ ធ្វើអ្វីថ្មីៗបន្តទៀតណាបង។ គ្មានអ្វីដែលត្រង់ដូចចិត្តយើងគូរទេណាបង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×