Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពស្ទាក់កា-ប់អ្នកស្រុកជិះម៉ូតូពេលរាត្រី នៅស្រុកថ្មពួក

spot_img

ស្រុកថ្មពួក ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ឃាត់ខ្លួនជនសង្ស័យ២នាក់យកមកសួរនាំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ពាក់ពន្ធ័ករណីបង្កហឹង្សា(កាប់)លើជនរងគ្រោះ១នាក់ ចំណុចភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក កាលពីយប់ថ្ងៃអាទិត្យបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមង្គលបុរីទាំងយប់។

ជនរងគ្រោះបានរៀបរាប់ថា កាលពី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩.០០នាទី នៅចំណុចភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក មានក្រុមក្មេងមួយក្រុមមានម៉ូតូចំនួន 0៤គ្រឿង មិនស្គាល់ឈ្មោះ បានឈរមុខម្ចាស់ផ្ទះឈ្មោះ គឹម សិលា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយក្រុមក្មេងទាំងនោះបានស្ទាក់ឃាត់ និងធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូមានគ្នាចំនួន 0៣នាក់
១.ឈ្មោះ លីម ពុម ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅខេត្តឧត្តរមានជ័យ ២.ឈ្មោះ ផេង ភី ភេទប្រុស អាយុ ២០ឆ្នាំ ៣.ឈ្មោះ វ៉ុន ឌី ភេទប្រុសអាយុ២១ឆ្នាំ រងរបួសកែងដៃ ផ្នែកខាងឆ្វេង រស់នៅភូមិរំពុក ឃុំស្វាយជ្រាស ស្រុកស្នួលខេត្តក្រចេះ បណ្តាលឲ្យអ្នកខ្លះរបួសធ្ងន់ ខ្លះរត់គេចខ្លួនរួច។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យមង្គលបូរី ឯក្រុមក្មេងដែលបង្កបានជិះម៉ូតូរត់គេចខ្លួនអស់តែម្តង។

លុះដល់ថ្ងៃទី២០ មីនា ២០២៣ វេលាម៉ោង ១៤-00នាទី កម្លាំងជំនាញបានស្រាវជ្រាវ និងនាំមុខសញ្ញាសង្ស័យចំនួន 0២នាក់ 01-ឈ្មោះ ឆាង ឆាត ភេទប្រុស អាយុ22ឆ្នាំ និង02-ឈ្មោះ ហាត ឆាត ហៅសំ ភេទប្រុស អាយុ22ឆ្នាំ ជាជនដៃដល់ រស់នៅភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ពួកគេ បានសារភាពថាខ្លួនទាំងពីរនាក់ពិតជាបាន ធ្វើសកម្មភាពប្រើអំពើហិ.ង្សា យកកាំបិតប៉័ងតោកា-ប់ទៅលើជនរងគ្រោះ បណ្តាលឲ្យមានរបួសស្នាមប្រាកដមែន ដោយសារខឹងជនរងគ្រោះខាងលើជិះម៉ូតូពេញផ្លូវ ទើបស្ទាក់កា-ប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យស្ថិតក្រោមការសួរនាំរបស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមច្បាប់៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×