Wednesday, November 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូហូ ហេតុតែចង់ល្បី! នាងក្រមុំអាយុ១៩ វិលមកផ្ទះបាន ៣ថ្ងៃ ឪពុកម្ដាយចាប់បង្ខំរៀបការ ដូរនឹងប្រាក់ ៥ម៉ឺនដុល្លារ មុននឹងសារភាពការពិត ថា…

ស្រីក្រមុំ អាយុ ១៩ឆ្នាំម្នាក់បង្ខំចិត្តត្រូវតែរៀបការ ក្រោយពីក្រុមគ្រួសារចាប់បង្ខំ ដើម្បីជាថ្នូរនឹងប្រាក់ ៣០០ ០០០យន់ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមក្ដៅក្រហាយ រិះគន់ខ្លាំងៗថា នេះគឺជាការលក់កូនស៊ី! តែក្រោយមក កូនក្រមុំបានចេញមកសារភាពថា…

វេបសាយ hk01 បានរាយការណ៍ថា កាលពីពេលថ្មីៗនេះ ស្រីក្រមុំវ័យ ១៩ឆ្នាំម្នាក់ មកពីក្រុមកុលសម្ព័ន្ធ អម្បូរអ៊ី ក្នុងមណ្ឌលសេឈួន ប្រទេសចិន នៅពេលនាងត្រឡប់ទៅស្រុកកំណើត ដើម្បីចូលរួមពីធីជប់លៀងឆ្លងឆ្នាំសកលកាលពីពេលកន្លងទៅ ក្រុមគ្រួសាររបស់នាង បានបង្ខំនាងឱ្យស្គាល់បុរសម្នាក់ ព្រមទាំងបង្ខំឱ្យទៅដើរលេងជាមួយបុរសម្នាក់នោះទៀតផង និងបន្ទាប់ពីនោះ ៣ថ្ងៃ ក៏ចាប់បង្ខំឱ្យនាងរៀបការជាមួយបុរសនោះតែម្ដង។

នាងក្រមុំរៀបរាប់ថា នាងមិនពេញចិត្តរៀបការឡើយ តែដោយសារតែក្រុមគ្រួសារររបស់នាងបានទទួលលុយគេ ចំនួន ៣០០ ០០០យន់ ឬប្រមាណជាជិត ៥ម៉ឺនដុល្លារមកហើយ ទើបនាងគ្មានផ្លូវជ្រើសរើស និងបង្ខំចិត្តត្រូវតែរៀបការតែម្ដង។

នៅទីបំផុត កណ្ដាលហ្វូងមនុស្សជិត ១០០នាក់ដែលមកចូលរួមពិធីមង្គលការ ម្នាក់ៗសុទ្ធតែមានសេចក្ដីសុខ សប្បាយរីករាយ មានតែនាងក្រមុំដែលជាកូនក្រមុំម្នាក់គត់ ដែលរកសប្បាយចិត្តមិនកើត។

បន្ទាប់ពីរឿងរ៉ាវនេះត្រូវបានផូស្ត និងផ្សព្វផ្សាយចេញទៅ ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលមកបញ្ចេញគំនិតយោបល់ និងខំមិនត៍យ៉ាងច្រើន ដោយភាគច្រើន សុទ្ធតែមើលឃើញថា នេះមិនខុសអ្វីនឹងការលក់កូនស្រីយកលុយឡើយ និងការទទួលយកលុយរបស់គេ ៣០០ ០០០យន់ ហើយប្រញាប់រៀបចំពីធីមង្គលការភ្លាមៗនេះ សឹងតែមិនខុសអ្វីពីការជួញដូរមនុស្សឡើយ ព្រោះនាងក្រមុំទើបតែអាយុ ១៩ឆ្នាំ នៅមិនទាន់ដឹងក្ដីអ្វីច្រើនឡើយ។

តែខណៈពេលដែលក្រុមអ្នកលេងបណ្ដាញសង្គមទាំងឡាយ កំពុងក្ដៅក្រហាយ និងខឹងសម្បានោះ នាងក្រមុំសាមីខ្លួនក៏បានចេញមកផូស្តសារ សូមទោស ដោយប្រាប់ថា រឿងរ៉ាវទាំងអស់នោះ គ្រាន់តែជារឿងដែលនាងតែងឡើងប៉ុណ្ណោះ ដោយសារតែនាងចង់ក្លាយជាជនល្បីឈ្មោះ និងចង់ឱ្យគេស្គាល់ក្នុងពិភពបណ្ដាញសង្គម។

នាងរៀបរាប់ថា នាង និងស្វាមី ស្គាល់គ្នា និងសេពគប់គ្នា ២ឆ្នាំមកហើយ មុននឹងរៀបការជាមួយគ្នានេះ មិនមានការឱ្យលុយ ៣០០ ០០០យន់ និងគ្មានការបង្ខិតបង្ខំឱ្យរៀបការឡើយ៕

×