Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី២នាក់ នឹងរឹបអូសបានគ្រឿងញៀន ចំនួន២៧កញ្ចប់ នៅខេត្តកំពង់ស្ពឺ

spot_img

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣ បានចុះបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន២នាក់ ដែលជាមុខសញ្ញាចែកចាយ និង ជួញដូរគ្រឿងញៀនយ៉ាងសកម្ម ប្រព្រឹត្តនៅចំណុចភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានឲ្យដឹងថា ជនសង្ស័យ២នាក់ខាងលើមាន៖ ១-ឈ្មោះ ស៊ូ គង្គា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ។ ២-ឈ្មោះ ឈិន ស្រីស ភេទ ស្រី អាយុ ៣៧ ឆ្នាំ ។ អ្នកទាំង២នាក់រស់នៅភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ២៧កញ្ចប់ , ទូរស័ព្ទ ៥គ្រឿង , ដាវ ៣ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កណ្តាល ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×