Saturday, June 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថៃ​ត​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​ចូលទៅក្នុង​ល្អាង​ភ្នំ​ហើយ ដើម្បីឱ្យ​ក្មេងៗ​រងគ្រោះ​ទាំង​១៣​នាក់​កំពុង​បន្ត​ជាប់គាំង​ក្នុងនោះ បាន​សន្ទនា​គ្នា​ជាមួយ​គ្រួសារ​

​ខ្សែ​កា​ប្លិ៍​ទូរស័ព្ទ​មួយ​ត្រូវបាន​ត​ភ្ជាប់​ទៅក្នុង​ល្អាង​ភ្នំ Tham Luang កន្លែង​ដែល​កីឡាករ​វ័យ​ជំទង់​១២​រូប និង​គ្រូបង្វឹក​ម្នាក់ នៅតែ​កំពុង​ជាប់គាំង បន្ទាប់ពី​ត្រូវបាន​ជួយសង្គ្រោះ​កាលពី​យប់​ថ្ងៃ​ចន្ទ (០២ កក្កដា​) ។​

​អភិបាលខេត្ដ​ឈាង​រ៉ៃ លោក Narongsak Osotthanakorn បានឱ្យដឹង​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ថា ក្រុមបាល់ទាត់​វ័យក្មេង​នឹង​ឆាប់​បាន​សន្ទនា​ជាមួយ​សាច់ញាតិ បន្ទាប់ពី​ត្រូវ​ជាប់គាំង​ក្នុង​ល្អាង​១០​ថ្ងៃ​មកហើយ ។​

​ទោះយ៉ាងណា បើតាម​លោក​អភិបាលខេត្ដ​រូបនេះ មន្ដ្រី​សមត្ថកិច្ច​នៅ​ពុំទាន់​មានការ​សម្រេចចិត្ត​អំពី​ពេលវេលា​និង​វិធី ដើម្បី​បញ្ជូន​ក្មេង​ទាំងនោះ​ចេញពី​កន្លែង​ជាប់គាំង​ចេញមកក្រៅ​។ អ្នក​មុជទឹក​នៃ​កងកម្លាំង​កុម្មង់​ដូ SEAL កំពុងស្ថិត​នៅក្នុង​ល្អាង​ភ្នំ​នៅឡើយ ព្រោះ​ពួកគេ​ត្រូវ​ចំណាយពេល​ដល់​ទៅ ៦​ម៉ោង ដើម្បី​ធ្វើដំណើរ​ពី​ទីតាំង​របស់​ក្មេងៗ​ទាំងនោះ​មកដល់​ក្រៅ​។​

​ទឹក​នៅតែ​បន្ដ​ចូលក្នុង​ល្អាង ប៉ុន្ដែ​កងកម្លាំង​សង្គ្រោះ​នៅ​បន្ត​កិច្ចប្រឹងប្រែង​គ្រប់គ្រង​កម្រិត​ទឹក ដើម្បី​ធានា​សុវត្ថិភាព​ដល់​ជនរងគ្រោះ​ដែល​កំពុង​ស្ថិតនៅលើ​ទំនួល​ដី​ខ្ពស់​មួយ​។ ក្មេងៗ​ទាំង​១២​នាក់​ត្រូវ​បានផ្ដល់​បន្ថែម gel បំប៉ន​ថាមពល ដើម្បី​សន្សំសំចៃ​ស្បៀងអាហារ ដោយហេតុថា ច្រក​បញ្ជូន​អាហារ​ចូល​មាន​សភាព​ចង្អៀត ហើយ​ពិបាក​យ៉ាងខ្លាំង​។​

​ក្រុម​សង្គ្រោះ​ក៏​កំពុង​បន្ត​ស្វះ​ស្វែងរក​ច្រកចេញ​ផ្សេងទៀត ដើម្បី​រំ​ដោះយក​ជនរងគ្រោះ​ឱ្យបាន​ឆាប់​បំផុត ៕ សូ​យ​ន​

×