Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ប្រើប្រាស់គ្រឿងញៀនម្នាក់ រពឹសដៃយកដុំថ្មគប់បំផ្លាញរថយន្តគេ ត្រូវជាប់ខ្នោះសមត្ថកិច្ចខេត្តតាកែវ

spot_img

តាកែវ ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២១ និង ០០ មានករណីអំពើលួចមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) កើតឡើងនៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សូត្រ ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពយកដុំថ្មចំនួន២ដុំទំហំ ១៦សង់ទីម៉ែត្រ និង១ដុំទៀតទំហំ ៤សង់ទីម៉ែត្រគប់ទៅលើ កញ្ចក់រថយន្តរបស់ជនរងគ្រោះ ១/.រថយន្តម៉ាកតូយ៉ូតា រ៉ាស់ សេរីឆ្នាំ២០២១ ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4277 របស់ជនរងគ្រោះឈ្មោះ យ៉ែម នាង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបែកកញ្ចក់ខាងមុខចំនួន២កន្លែង ២/.រថយន្តម៉ាកតូយ៉ូតា តាកូម៉ា សេរីឆ្នាំ១៩៩៦ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ច៩៨៤១ភព២ របស់ជនរងគ្រោះឈ្មោះ ប៉េង ណាន ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បែកកញ្ចក់ទ្វារខាងមុខចំហៀងខាងឆ្វេងបម្រុងនិងលូកដៃយកទូរស័ព្ទដែលនៅក្នុងរថយន្តតែត្រូវបានប្រជាការពារប្រទះឃើញស្រែកឆោរឡោជនសង្ស័យក៏រត់គេចខ្លូនបាត់ ។

មូលហេតុជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន ទើបបង្កអោយមានករណីខាងលើនេះកើតឡើង។

ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសូរភី និងប្រជាការពារ នៅថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០២៣ វេលាម៉ោង ១០ និង ០០ នាទី ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សូត្រ ចន្ថា និង ដកហូតវត្ថុតាង នៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×