Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាយ សៀរ៉ា ត្រៀមចេញទៅសម្តែងនៅបារាំង ក្រោយជំងឺរលាកសសៃឈាមផ្ទៃមុខជាសះស្បើយ

spot_img

ភ្នំពេញ ៖ ក្រោយស្ថានភាពជំងឺរលាកសសៃឈាមផ្ទៃមុខបានជាសះស្បើយស្ទើរ១០០ភាគរយហើយនោះលោក សាយ សៀរ៉ា នឹងចេញទៅសម្តែងនៅប្រទេសបារាំង នៅចុងខែមីនានេះ ដើម្បីបម្រើអារម្មណ៍បងប្អូនខ្មែរ ដែលរស់នៅទីនោះបានសប្បាយរីករាយនាឱកាសចូលឆ្នាំថ្មីចូលមកដល់។

តាមគម្រោងតារាសម្តែងរូបនេះនឹងចេញទៅប្រទេសបារាំងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ខណះពេលដែលការសម្តែងរបស់លោកគ្រោងធ្វើឡើងនៅពីរប្រទេសផ្សេងគ្នាគឺបារាំង និងអាល្លឺម៉ង់។
មុនពេលកំណត់នៃការចាកចេញទៅសម្តែងនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបខាងលើនេះលោក សាយ សៀរ៉ា បានពើបប្រទះនូវជំងឺរលាកសសៃផ្ទៃមុខទី៧ ធ្វើឲ្យលោកវៀចមុខមាត់នឹងភ្នែក ហើយលោកក៏បានប្រញ៉ាប់ប្រញ៉ាល់ចេញទៅព្យាបាលនៅក្នុងប្រទេសថៃ។

ក្រោយការសម្រាកព្យាបាលនៅទីនោះប្រមាណជា១សប្តាហ៍អាការៈជំងឺរបស់លោកបានវិវឌ្ឈន៍មករកសភាពកាន់តែប្រសើរឡើង ហើយលោកនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញឆាប់ៗនេះ ដើម្បីត្រៀមចេញទៅសម្តែងនៅទ្វីបអឺរ៉ុប។
ការជំងឺបានធូរស្បើយច្រើននាពេលនេះលោក សាយ សៀរ៉ា ក៏បានបង្ហោះសារតាមបណ្តាញសង្គមប្រាប់ដល់ទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្រដែលតែងតែបារម្ភ និងបានសាកសួរសុខទុក្ខជាបន្តបន្ទាប់ថា ពេលនេះខ្ញុំបាទមានសុខភាពធម្មតាវិញហើយ ២ថ្ងៃទៀតពេទ្យឲ្យទៅស្រុកយើងវិញហើយ ពុកម៉ែបងប្អូនដែលរស់នៅប្រទេសបារំាងនឹងប្រទេសអាល្លឺម៉ង់ជួបគ្នាទី២៨ខែ៣នឹងខ្ញុំហោះទៅហើយ សូមពុកម៉ែបងប្អូនចូលរួមរាំលេងយ៉ាងសប្បាយជាមួយយើងខ្ញុំទៅពីស្រុកខ្មែរទៅ។

តារាសម្តែងលោក សាយ សៀរ៉ា បានលើកឡើងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា ការដែលលោកធ្លាក់ខ្លួនឈឺបែបនេះ ក៏ដោយសារលោកគិតច្រើន គេងមិនលក់ ព្រោះតែចង់ធ្វើផ្ទះជូនអ្នកមានគុណនៅឯស្រុកកំណើតបានរស់នៅសមរម្យនិងគេ ខណៈដែលការងារសិល្បៈរបស់លោកមិនសូវមានឡើយចាប់តាំងពីឆ្នាំ២០១៩ ដែលកម្ពុជាវាយលុកខ្លាំងដោយជំងឺកូវីដ រហូតមកដល់ពេលនេះមិនទាន់ងើបឡើងវិញនៅឡើយ។

យ៉ាងណាបន្ទាប់ពីទទួលបានការព្យាបាល និងមើលថែពីគ្រូពេទ្យជំនាញ លោកបានធូរច្រើន ហើយផ្ទៃមុខ និងមាត់របស់លោកស្ទើរតែវិលមករកសភាពដើមវិញហើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×