Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនក្រមុំ​មាន​ជំងឺ​អុតស្វាយ មុន​ពេល​រៀបកា​រ តែ​បាន​ជួប​អ្នកជំនាញ​ផាត់មុខ​ដ៏​អស្​ចារ្យ លទ្ធផល… វ៉ា​វ!

spot_img

អាពាហ៍ពិពាហ៍​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សុបិន​របស់​ស្ត្រី​ជា​ច្រើន ​ដើម្បី​ក្លាយ​ជា​កូនក្រមុំតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត ដូច្នេះ​ហើយ​ នារីត្រូវតែ​ថែរក្សា​ខ្លួនចាប់តាំង​ពី​ក្បាល​ដល់​ចុង​ជើង ដើម្បីចេញមកស្អាតតាមតែអាចធ្វើទៅបាន ក្នុងថ្ងៃព្រឹត្តិការណ៍ផ្ទាល់ខ្លួនរបស់អ្នក។

ប៉ុន្តែ បើអ្នកកើតជំងឺអុតស្វាយភ្លាមៗ មុនពេលរៀបការ? ដូច​រឿង​កូន​ក្រមុំ​ម្នាក់​នេះ តើពិបាកចិត្តយ៉ាងណា!?។ ជាក់ស្តែង នារីជាកូនក្រមុំម្នាក់ ​បាន​ចែក​រំលែក​បទ​ពិសោធន៍​ជីវិតរបស់នាង ​បន្ទាប់​ពី​នាង​កើត​ជំងឺ​អុត​ស្វាយ​ មុន​ពេល​រៀប​ការ​ដែល​បន្សល់​ទុក​ស្លាក​ស្នាម​ជា​ច្រើន នៅលើរូបរាងកាយ ហើយ​នៅ​សល់​តែ​ ៥០ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ សម្រាប់​ការ​ព្យាបាល ឬ​ប្រហែល​១​ខែ។

នៅលើគណនី TikTok របស់ខ្លួនឈ្មោះ lomklang កូនក្រមុំរូបនេះបានឲ្យដឹងថា ពេលនេះកើតជំងឺអុតស្វាយហើយ បន្សល់ទុកស្លាកស្នាមជាច្រើននៅលើផ្ទៃមុខ។ ខ្ញុំទទួលស្គាល់ថា ខ្ញុំព្រួយបារម្ភខ្លាំងណាស់ ដោយព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យវាប្រសើរឡើង រួម​មាន​ការ​លាប​ថ្នាំ​ដើម្បី​កាត់​បន្ថយ​ស្លាកស្នាម លេប​ថ្នាំ​វីតាមីន ម៉ាស​បិទ​មុខ និង​​ធ្វើ​ការព្យាបាលដោយ​មេសូ​ព្យាបាល​ (Mesotherapy) ដើម្បី​បំប៉ន​មុខ​ឱ្យ​ភ្លឺ​ថ្លា ហើយស្លាកស្នាមក៏បានថយចុះទៅតាមនោះផងដែរ។

ប៉ុន្តែ ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​ស្រស់​ស្អាត​បំផុត​ ក្នុង​ថ្ងៃ​មង្គលការ​នោះ ​គឺនាងបាន​ជួប​ជាមួយ​អ្នក​តុបតែង​មុខ​ដ៏ល្អឥតខ្ចោះ ដែល​ធ្វើ​ឱ្យ​នាង​មើល​ទៅ​ស្រស់​ស្អាត និង​ភ្លឺថ្លា ​ដូច​​ជាមិន​ធ្លាប់​មាន​ជំងឺ​អុតស្វាយ​ពី​មុន​មកអ៊ីចឹង។ ជាមួយរូបភាពដ៏ពេញចិត្តខ្លាំងបំផុតនេះ នាងក៏បានសរសេរសារនៅលើឃ្លីបថា «អរគុណសម្រាប់ការតស៊ូ និងឆ្លងកាត់វា។ អរគុណអ្នកផាត់មុខដែលបង្កើតភាពស្រស់ស្អាតដ៏អស្ចារ្យមួយនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×