Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​ហ្មង កូនស្រី! ចូលរៀន​ថ្ងៃ​ដំបូ​ង អូន ឡើង​ផ្លោះ​របង​រត់ចេញ​ពីសា​លា សំណាង​ចេះ​ឃើញ​ទា​ន់…

វីដេអូ TikTok មួយថ្មីៗនេះ ដែលកំពុងតែល្បីខ្លាំង បង្ហាញឲ្យឃើញក្មេងស្រីតូចម្នាក់ ដែលរត់ចេញពីសាលារបស់នាង បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំង។

ជាក់ស្តែង នៅក្នុងវីដេអូ ត្រូវបានឃើញក្មេងស្រីតូចនោះ ហាក់ដូចជាកំពុងលេងក្រវ៉ែលក្បែររបង ខណៈពេលដែលនាងកំពុងរៀបចំផែនការចាកចេញ។ ហើយនៅទីបំផុត ក្មេងស្រីនោះក៏ស្រាប់តែឡើងផ្លោះខ្លួនតាមចន្លោះរនាំងទ្វាររបង ឆ្លងទៅផ្នែកខាងទៀតបានសម្រេច។

ទោះជាយ៉ាងណា បន្ទាប់ពី​ក្មេង​ស្រីនោះ​រត់​គេច​ខ្លួន គ្រូ​ម្នាក់​បាន​លេច​មុខ​នៅ​កន្លែង​កើត​ហេតុ និង​ព្យាយាម​ឱ្យ​ឆ្មាំ​ចាប់​ក្មេងស្រីនោះ។ បន្ទាប់មក ស្រ្តីជាសន្តិសុខសាលា ក៏បានចាប់នាំនាងត្រឡប់ទៅក្នុងថ្នាក់របស់នាងវិញផងដែរ។

វីដេអូ​នេះ​ ចាប់​តាំង​ពី​នោះ​បាន​រីករាលយ៉ាងលឿន ហើយ​បច្ចុប្បន្ន ​មាន​អ្នក​ចូល​មើល​ជាង ១,៥ លាន​ដង ​នៅ​លើ TikTok។ អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​ចូល​ទៅ​​បញ្ចេញ​មតិ​ ដើម្បី​ចែក​រំលែក​គំនិត​របស់​ពួក​គេ ចំពោះសកម្មភាព​ព្យាយាម​រត់​គេច​ពី​សាលា​របស់​ក្មេង​ស្រី។ ក្នុងនោះ អ្នកលេងម្នាក់បានសរសើរថា «ឲ្យតូច តែមិននឹកស្មានអាចផ្លោះរបងរួចទេ»។ រីឯអ្នកផ្សេងទៀត បាននិយាយថា៖ «វាគ្រាន់តែជាថ្ងៃដំបូងប៉ុណ្ណោះ ឆ្លាតណាស់ក្មួយស្រី»។

ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ផ្សេងទៀត បានចែករំលែកពីបទពិសោធន៍ស្រដៀងគ្នានេះ ដែលពួកគេកាលពីអតីតកាល ក៏ធ្លាប់ផ្លោះរបងរត់ចេញពីសាលាថា៖ «ដូចខ្ញុំដែរ ខ្ញុំ​រត់​ចេញ​បែប​នេះ ​ព្រោះ​ខ្ញុំ​ហែក​សៀវភៅ​មិត្ត​ខ្ញុំ ពេល​នោះ​ខ្ញុំ​បារម្ភ​ខ្លាច​គ្រូ​ស្តី​បន្ទោសឲ្យ, ​យើងដូច​គ្នា តែ​ខុស​គ្នា​តែ​មួយ​គត់ ​គឺ​ខ្ញុំ​មិន​បាន​ចាប់​បាន​ លើក​លែង​តែ​ឪពុក​របស់​ខ្ញុំ​បាន​រក​ឃើញ​ខ្ញុំ​នៅ​តាម​ផ្លូវ ​ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ទិញ nasi lemak​»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×