Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងអំពើឃាត.កម្ម ដោយទាញកាំបិតចា.ក់ទៅលើជនរងគ្រោះចំនួន១៥កាំបិត បណ្ដាលឲ្យស្លា.ប់

ខេត្តកំពង់ឆ្នាំង៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងអំពើ ឃាត.កម្ម ដោយធ្វើសកម្មភាពទាញកាំបិតត្នោត ចាក់ទៅលើជនរងគ្រោះចំនួន ១៥កាំបិត បណ្ដាលឲ្យស្លា.ប់ យ៉ាងអាណោចអាធ័ម រួចយកនាឡិកាដៃ ទូរសព្ទ១គ្រឿង និងម៉ូតូ១គ្រឿង ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣ នៅនឹងផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ន រិទ្ធ ភេទប្រុស ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឈ្មោះ នុត សារឿន អាយុ ៥២ ឆ្នាំ ។ អ្នកទាំងពីរនាក់មានទីលំនៅភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ ចំណុចផ្លូវលេខ១៣៦ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្រោយឃាត់ខ្លួន, ជនសង្ស័យមានឈ្មោះ វ៉ន រិទ្ធ បានសារភាពថា ខ្លួនពិតជាបានចា.ក់ស.ម្លាប់ជនរងគ្រោះមាន ឈ្មោះ នុត សារឿន ពិតប្រាកដមែន ដើម្បីប្ល.ន់យកនាឡិកាដៃ ទូរសព្ទ១គ្រឿង និងម៉ូតូ១គ្រឿង ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បី រៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×