Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មាន​ពីរ​ទេ​លើ​ពិភពលោ​ក! ធ្លាប់តែ​ឃើញ​រូ​ប ឥឡូវ​ឃើញ​ផ្ទាល់​ៗ ទឹកដៃ​បច្ចេកទេស ពិតជា​មិនធម្មតា​មែ​ន

ពិតណាស់ គ្រប់គ្នាធ្លាប់តែបានឃើញរូបភាព ដែលត្រូវបានគេចែករំលែកនៅលើបណ្តាញសង្គម ប៉ុន្តែ ពេលនេះ បានឃើញផ្ទាល់ភ្នែកយ៉ាងច្បាស់ៗហើយ នូវទឹកដៃរបស់ក្រុមហ៊ុនម៉ៅការធ្វើផ្លូវមួយ ដែលធ្វើឲ្យរួចតែពីរដៃ ពោលគឺគ្រាន់តែ «លាប» កៅស៊ូ ឲ្យមើលឃើញថាផ្លូវដូចចាក់ក្រាលថ្មកៅស៊ូ តែធាតុពិតស្រទាប់ខាងក្រោមគឺជាដី និងដីខ្សាច់ប៉ុណ្ណោះ។

ជាក់ស្តែង តាមរយៈវីដេអូ បានបង្ហាញកម្មកររបស់ក្រុមហ៊ុនធ្វើផ្លូវនោះ នាំគ្នាចូកដីខ្សាច់ ពីលើឡាន ជះរាយប៉ាយទៅលើផ្លូវ ដែលត្រូវបានលាប «កៅស៊ូ» ដែលឃើញហើយពិតជាគួរឲ្យហួសចិត្តយ៉ាងខ្លាំងតែម្តង ព្រោះម្នាក់ៗរកគិតមិនយល់ថា តើនេះជាបច្ចេកទេសទើបរកឃើញថ្មី ឬ កើតមានឡើងតាំងពីយូរយារមកហើយនោះទេ។ ទោះជាយ៉ាងណា បច្ចេកទេសធ្វើផ្លូវដែលមិនធ្លាប់បានដែលឃើញនេះ ប្រភពវីដេអូចែករំលែក ពុំបានបញ្ជាក់ឲ្យដឹងថា ស្ថិតនៅក្នុងស្រុក/ខេត្តណានោះទេ។

ក្រោយពីបានឃើញបែបនេះ ពលរដ្ឋម្នាក់បានលើកឡើងក្នុងន័យចំអកថា៖ «ត្រូវហើយមិនខុសទេ បាញ់កៅស៊ូរួចយកដីជះដាក់ពីលើ (គេធ្វើហ្នឹងខ្លាចក្រែងមានផ្គររន្ទះ ឬក៏ភ្លៀងធ្លាក់មក ស្រូបយកទៅអស់) ព្រោះកៅស៊ូបាញ់ក្រាស់ផង ចឹងត្រូវជះដីគ្របការពារ។ ចឹងហើយអស់លោកមន្ត្រីស្ថាប័ណ្ឌនាៗ បើមានមតិរិះគន់គួរទទួលយកទៅ ហ្នឹងហើយគេហៅថាអង្គការភ្នែកម្នាស់នោះ!…។ សរុបសេចក្តីមក គឺក្រុមពួកចោរឃុបឃិត នាំគ្នាបំផ្លាញជាតិ ជាតិរលាយ គឺដោយសារពពួកមនុស្សជួរជាតិបែបហ្នឹង»។

ជាមួយបច្ចេកទេសធ្វើផ្លូវដ៏មិនធម្មតានេះ បងប្អូនប្រជាពលរដ្ឋជាច្រើន បានសម្តែងការហួសចិត្តថា «ទឹកដៃផ្ទាល់តែម្ដងឃើញផ្ទាល់មិនធ្លាប់មាន, សូមមេត្តាកុំឲ្យជប៉ុនឃើញ គេខ្មាសយើង, បច្ចេកទេសងើបចេញពីឋាននរក វាខំស៊ីកឹបខូងយកលុយទៅស៊ីចាយ ពុករលួយតគ្នា ធ្លាក់ដល់អ្នកធ្វើ ធ្វើទៅតាមទឹកលុយ បានប៉ុណ្ណា ធ្វើប៉ុណ្ណឹង ដោយមិនខ្វល់ដល់ខែវស្សាខ្ទេចវ៉ល់នោះទេ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×