វេបសាយ China Press របស់ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថា លោក ស៊ែលីន អ្នកជំនួញមានទ្រព្យច្រើន ជនជាតិចិន វ័យ ៥៦ឆ្នាំ បានជួបស្នេហ៍ជាមួយស្ត្រីវៀតណាម វ័យ ៣៨ឆ្នាំ ដែលមានតួនាទីជា បុគ្គលិកទទួលភ្ញៀវ នៅក្នុងរង្គសាលមួយកាលពី ៧ឆ្នាំមុន។ ទាំង ២នាក់បានស្រឡាញ់គ្នា ហើយបន្ទាប់ពីនោះមក ៣ខែក្រោយ អ្នកទាំង២ ក៏រៀបការជាមួយគ្នា។
ទោះជានាងធ្លាប់រៀបការរួចមកហើយ ២លើក និងមានកូនប្រុស ២នាក់ជាមួយអតីតស្វាមីក៏ដោយ តែក៏អ្នកជំនួញជនជាតិចិនម្នាក់នេះមិនរើសអើងអ្វីដែរ និងថែមទាំងជួយមើលថែទាំកូនប្រុសទាំង២ របស់នាងយ៉ាងល្អទៀតផង។

ក្រោយរៀបការហើយ ស្ត្រីជាភរិយា ក៏ផ្ដល់កំណើតកូនប្រុស១ ដល់អ្នកជំនួញវ័យចំណាស់ ដោយគាត់បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ឱ្យភរិយាជាអ្នកមើលការខុសត្រូវ និងឱ្យប្រាក់ទៅភរិយា ២ ០០០ដុល្លាររៀងរាល់ខែ និងថែមទាំងសងបំណុលជំនួសភរិយា ក្នុង ១ខែជិត ១ ០០០ដុល្លារទៀតផង។
ក្រោយពីសងបំណុលអស់ហើយ ភរិយាបានសំណូមពរឱ្យស្វាមី ទៅរស់នៅឯប្រទេសវៀតណាមនៅពេលចាស់ទៅ និងបញ្ចុះបញ្ចូលឱ្យស្វាមី ស៊ីញ៉េយល់ព្រមលើលិខិតប្រគល់សិទ្ធិឱ្យនាងមានតួនាទីទទួលខុសត្រូវក្នុងការទិញដីធ្លីនៅក្នុងប្រទេសវៀតណាម ដើម្បីការវិនិយោគទៀតផង។
ដើមឡើយ បុរសចំណាស់ស៊ែលីន គិតថា ភរិយារបស់គាត់គឺជា “មនុស្សល្អ” ដែលអាចរស់នៅជាមួយរូបគាត់អស់ ១ជីវិតបាន តែក្រោយមកគាត់មិននឹកស្មានថា ក្ដីសុបិនមួយនេះ បានរលាយបាត់អស់ទៅវិញសោះ។
កាលពីចុងឆ្នាំកន្លងទៅ គាត់បានចូលទៅមើលអាល់ប៊ុមរូបភាពនៅក្នុង Google Photos ដែលគាត់បានភ្ជាប់ទុកនៅក្នុងទូរស័ព្ទរបស់ភរិយា ហើយក៏ស្រាប់តែបានដឹងថា ភរិយារបស់គាត់ បានក្បត់ចិត្តគាត់ជាច្រើនដង ក្នុងរយៈ ៣ឆ្នាំកន្លងមកនេះ និងថែមទាំងបានថតឃ្លិបរួមភេទយ៉ាងអាសអាភាសទុកជាច្រើនទៀតផង។

ក្រៅពីនេះ នាងថែមទាំងនាំមនុស្សប្រុសមកផ្ទះ ដើម្បីថតរូបអាក្រាតកាយ និងឃ្លិបស្រៀវស្រើបជាច្រើនទៀត ដោយរូបភាពទាំងអស់នោះ ត្រូវបាន អាប់ឡូត ទុកនៅក្នុង Google Photos ដោយស្វ័យប្រវត្តិតាមរយៈអាខោនត៍ Google ដែលភ្ជាប់នៅក្នុងទូរស័ព្ទដៃ។ រូបភាព និងឃ្លីបទាំងនោះ បានធ្វើបុរសចំណាស់ស៊ែលីន ដល់ថ្នាក់ទន់ជង្គង់ សឹងតែដួលសន្លប់នៅនឹងកន្លែង។
តមក គាត់បានឈ្លោះទាស់ទែងជាមួយភរិយា និងត្រូវការលែងលះគ្នា តែសុខៗ ស្រាប់តែភរិយារបស់គាត់ បានលបលួចយកកូនប្រុស អាយុ ១ឆ្នាំ ៦ខែ រត់ចេញពីផ្ទះទៅបាត់តែម្ដង។
ក្រោយពីព្យាយាមតាមស្វែងរកហើយ តែនៅតែមិនបានលទ្ធផលអី គាត់ក៏បានចូលទៅសុំជំនួយពីស្ថាប័នសភាប្រជាជនក្នុងតំបន់ និងបានបង្ហើបរឿងនេះប្រាប់ជាសាធារណៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដោយសង្ឃឹមថា នឹងធ្វើឱ្យរូបគាត់ និងកូនប្រុសបានវិលមកជួបជុំគ្នាជាថ្មីម្ដងទៀត៕





