Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធនឹងការ ធ្វើទារុ.ណកម្មលើកុមារ ក្រោមអាយុ ១៨ ឆ្នាំ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ បានចុះបង្រ្កាប និងឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធនឹងបទល្មើសកេងប្រវ័ញ្ច ពលកម្ម និងទារុណ.កម្មលើកុមារ ប្រព្រឹត្តនៅផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យប្តីប្រពន្ធ២នាក់ខាងលើមាន៖ ១- ឈ្មោះ សុខ សូដា ភេទប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ ម៉ៅការសំណង់ ។២ -ឈ្មោះ គីម ឡេង ភេទស្រីអាយុ ៤៩ ឆ្នាំ មុខរបរលក់ដូរ បាយម្ហូប អ្នកទាំងពីរនាក់ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

ចំណែកឯ ជនរងគ្រោះ មានចំនួន ពីរនាក់ មាន៖១- ក្មេងប្រុស អាយុ១៨ឆ្នាំ និង២ – ក្មេងស្រី អាយុ១៦ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន, ជនសង្ស័យទាំងពីរនាក់ ប្តីប្រពន្ធ ខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×