Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​ទៀតហើយ! ជនស៊ីវិល​មួយ​ក្រុ​ម ចុះ​ចាប់​មនុស្ស​ទាំង​គ្មាន​កំហុស ប្រជាពលរដ្ឋ​ផ្អើលឈូ​ឆ​មក​អន្តរាគមន៍ ចុងក្រោយ​បែរ​ឆ្លើយ​ថា​ចាប់​ច្រឡំ កុំអីចប់

ថ្មីៗនេះ មានករណីថ្មីធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយខ្លាំងទៀតហើយ ទាក់ទងនឹងក្រុមជនស៊ីវិលមួយក្រុម ជិះឡាន និងម៉ូតូស្លាកលេខនគរបាល បានចុះទៅចាប់ប្រជាពលរដ្ឋ ទាំងគ្មានមូលហេតុ ហើយចុងក្រោយ បែរនិយាយថា ចាប់ច្រឡំ បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាតវ៉ា។

ករណីនេះ បានកើតឡើងនៅជិតកំពង់ដកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណជាង ៥ ល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

នេះតាមគណនីហ្វេសប៊ុកឈ្មោះ Sreyka Min បានបង្ហោះវីដេអូ និងរៀបរាប់ទាំងឈឺចាប់ថា៖ «សន្តិភាព នៅត្រង់ណា គ្រួសារខ្ញុំបានជួបរឿងអយុត្តិធម៍ បងប្អូនជួយស៊ែរ អោយបងប្អូនខ្មែរយើងប្រុងប្រយ័ត្ន សួរថាជាប៉ូលីសការពារប្រជាពលរដ្ឋ រឺជាអ្វីលោកអើយយយ មកចាប់បងខ្ញុំប្អូនខ្ញុំទាំងគ្មានកំហុស បានប្រជាពលរដ្ឋ គេជួយកុំអីបងខ្ញុំទៅជាយ៉ាងណាបងប្អូន សូមថ្នាក់ដឹកនាំធំៗជួយចាត់វិធានការលើក្រុមលោកប៉ូលីសទាំងអស់នេះបង គាត់បានវាយបងខ្ញុំយ៉ាងសាហាវ ហើយក្រុមប៉ូលីសគាត់បែរជាយាយថា ចាប់បងខ្ញុំច្រឡំ ហើយសុំទោសបងខ្ញុំ សួរថា សុខសុវត្ថិភាពនៅត្រង់ណាបងប្អូន ជួយសែលរកយុត្តិធម៍ដល់ប្រជាជនស្លូតត្រង់ផង»។

ក្រោយត្រូវបានដោះលែង បុរសជាជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ក្រុមជនស៊ីវិលដើរធ្វើស៊ីទាំងនោះ ឲ្យខ្លួនសហការជាមួយ ប៉ុន្តែ ខ្លួនមិនព្រមធ្វើតាម ព្រោះមិនបានប្រព្រឹត្តអ្វីខុសផងហ្នឹង ឲ្យសហការស្អីគេ ហើយចុងក្រោយ បែរមកនិយាយសុំទោស ដោយសារចាប់ច្រឡំដ៏ហួសចិត្តខ្លាំងបំផុត។

ករណីក្រុមជនស៊ីវិលដើរ «ប្លន់» មនុស្សគ្មានកំហុសយ៉ាងស្រស់ៗ ដែលតែងកើតឡើងជារឿយៗនេះ ប្រជាពលរដ្ឋ បានបញ្ចេញកំហឹងក្តៅក្រហាយថា «មើលហើយរន្ធត់ចិត្តជំនួស, ជិត​បោះឆ្នោត​ហើយនិយាយពីខំនោះខំ​​ យីពួកអាមន្រ្តី​គ្រាប់ល្ពៅអស់នេះ, ពួកក្រុមថោកទាប វាដើរធើស៊ីគេតាមភូមិ នេះសំណាងបានប្រជាពលរដ្ឋជួយ ចុះបើអត់មានប្រជាពលរដ្ឋ មិនចប់ហើយ!, ឃើញមុខមាត់ ស្លាកលេខច្បាស់ៗប៉ុណ្ណឹងហើយ បើចាប់មកដុះក្អែលមិនបានទៀតដឹងយាយថាម៉េចទេ, សូមអគ្គស្នងការដ្ឋាននគរបាលជាតិ ជំនាញប្រតិកម្មរហ័ស ចេញមុខបកស្រាយផង កុំអោយរាស្រ្តក្តៅក្រហាយ»។

ទន្ទឹមនឹងនេះផងដែរ ពលរដ្ឋម្នាក់ក៏បានបញ្ចេញអារម្មណ៍ពិតមួយនេះថា៖ «កាលមកនៅភ្នំពេញដំបូង ម៉ែផ្ដាំថា កូនកុំដើរលេងយប់ពេក ខ្លាចចោរ ខ្លាចអ្នកញៀនថ្នាំ វៃយកម៉ូតូ តែពេលនេះមានអារម្មណ៍ថាខ្លាចប៉ូលីសជាងចោរទៅវិញ បើជួបចោរស្រែកអោយប៉ូលីសជួយ ចុះបើជួបប៉ូលីសបែបនេះ ស្រែកអោយនរណាជួយ សន្តិភាពនេះឬ?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×