វីដេអូ TikTok មួយបានកំពុងរីករាលដាល និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលបង្ហាញឪពុកមួយក្រុម ត្រូវបានគេប្រទះឃើញឈរនៅលើដំបូលឡាន និងកៅអីអង្គុយនៅចំណតឡានក្រុង សម្លឹងទៅជញ្ជាំងសាលាពីខាងក្រៅ ដើម្បីតាមឃ្លាំមើលកូនៗរបស់ពួកគេ ពេលចូលរៀនថ្ងៃដំបូង។
ចំណងជើងនៃវីដេអូនោះ បានសរសេរថា «នេះជាភស្តុតាងដែលបង្ហាញថា ឪពុកមានមនោសញ្ចេតនាកាន់តែខ្លាំង នៅពេលកូនទៅសាលា។ ពួកគេឈរនៅកន្លែងឈប់ឡានក្រុង ដើម្បីមើលថាកូនរបស់ពួកគេកំពុងធ្វើអ្វី»។
វីដេអូនេះបានរីករាលដាលនៅលើ TikTok ហើយបច្ចុប្បន្នមានអ្នកចូលមើលជាង 827,200 ដង។ អ្នកនិយមលេងអ៊ីនធឺណែតបានពណ៌នាវីដេអូនេះថា ពិតល្អខ្លាំងណាស់ ព្រោះថានេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងក្តីស្រលាញ់របស់ឪពុក ដើម្បីធានាថាកូនៗរបស់ពួកគេ មានសុវត្ថិភាពនៅថ្ងៃចូលរៀនដំបូង។
ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់មួយចំនួន បានចូលទៅខមិនគួរឲ្យអស់សំណើចថា «ពួកគេទាំងអស់ ត្រូវតែធ្វើតាមការបង្គាប់របស់ប្រពន្ធ ប្រសិនបើពួកគេត្រឡប់មកផ្ទះវិញ ដោយគ្មានព័ត៌មានអ្វីទាំងអស់ នោះប្រពន្ធនឹងក្លាយជាតោហើយ»។ រីឯអ្នកខ្លះទៀត ក៏បានលេងសើចផងដែរថា៖ «ឪពុកប្រហែលជាមិនមើលកូនរបស់ពួកគេទេ ប៉ុន្តែបែរជាសម្លឹងមើលគ្រូស្រីទៅវិញ, ធ្វើចារកម្មលើកូនៗ ឬលើគ្រូស្រីហ្នឹង!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


@malaysianupdatenews Ayah dok intai belakang tembok je, mau tokwan yg hantar ni silap2 masuk duduk dalam kelas sekali dgn cucu 😂 #malaysianupdate #videoviral #trending #fyp #fypシ ♬ original sound – Hafiz Zack 1 – Hafizack89🇸🇬🇲🇾