Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើមនៃបេសកកម្មរៀបចំគម្រោង លើកទី០២ នៃគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលនឹងទទួលបានហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក

spot_img

ភ្នំពេញ៖ ឯកឧត្តម សំរ៉ង ឌីណាម៉ូ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងសមាសភាគគម្រោង-២ (Component Management Unit-2) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ចាប់ផ្តើមនៃបេសកកម្មរៀបចំគម្រោង លើកទី០២ នៃគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលនឹងទទួលបានហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក (World Bank) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ បូរិន អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រធានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងសមាសភាគគម្រោង-១ (Component Management Unit-1) លោក កូវ ភារម្យ ប្រធានក្រុមការងារ លោកស្រី Marie Krumova Chapuis សហប្រធានក្រុមការងារ និង សហការីធនាគារពិភពលោកប្រចាំកម្ពុជា សមាជិកសមាជិកាក្រុមការងារអង្គភាពគ្រប់គ្រងសមាសភាគ គម្រោងទាំងពីរ និងភាគីពាក់ព័ន្ធ នៅទីស្នាក់ការធនាគារពិភពលោកប្រចាំកម្ពុជា និងតាមប្រព័ន្ធវីដេអូពីចម្ងាយ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ផ្ដោតជាសំខាន់លើរបៀបវារៈមួយ ចំនួនរួមមាន៖ ១) ពិភាក្សាពីវឌ្ឍនភាព នៃការរៀបចំគម្រោង និងបន្ទាត់ពេលវេលា ផ្អែកតាមសកម្មភាពការងារដែលបានព្រមព្រៀងកាលពីបេសកកម្មមុន ២) ពិភាក្សាសម្រេចលើទំហំការងារ និងទំហំវិនិយោគ ៣) រៀបចំការប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធលើទំហំការងាររួមមាន៖ ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ធនាគារ និងអ្នកផ្តល់សេវាទឹកស្អាតសាធារណៈ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងការចូលរួមចំណែកអភិវឌ្ឍលើវិស័យសំខាន់ៗក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យអនាម័យ និងទឹកស្អាត។ ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើឱ្យគ្រប់ភាគីទាំងអស់ខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព ចូលរួមសហការសម្របសម្រួលជាមួយក្រុមការងារបេសកកម្ម របស់ធនាគារពិភពលោក សំដៅធ្វើយ៉ាងណាសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កាក្នុងបេសកកម្មរៀបចំគម្រោង លើកទី០២ នៃគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនេះ ជាពិសេស រិះរកគ្រប់មធ្យោបាយ និងយុទ្ធសាស្ត្រ ក្នុងការជំរុញការរៀបចំគម្រោងឱ្យប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក។

គួរកត់សម្គាល់ថា៖ គម្រោងនេះផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ក្នុងខេត្តគោលដៅអាទិភាពមួយចំនួន ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត តាមរយៈការសាងសង់បណ្តាញទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តារាជធានី-ខេត្ត សំខាន់ៗ និងការអភិវឌ្ឍស្ថាប័ន និងសមត្ថភាពប្រតិបត្តិករទាំងវិស័យទឹកស្អាត និងអនាម័យផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×