Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់បើករថយន្តមែកសឺដែស ពាក់ផ្លាកលេខខេមរភូមិន្ទ វ៉ាជែងនិងរថយន្តមួយគ្រឿង ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លា.ប់មួយរំពេច

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈពេលជិះម៉ូតូត្រូវរថយន្តស៊េរីទំនើបមែកសឺដែសមួយគ្រឿង បើកដោយនារីម្នាក់វ៉ាជែងនិងរថយន្តមួយគ្រឿងទៀត ជ្រុលទៅបុកចំពីមុខយ៉ាពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០និង០៣នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ស៊ីន សម្បត្តិ អាយុ ៣៤ឆ្នាំ រស់នៅផ្លូវ២១៧ ផ្ទះលេខ ១៥១ភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1IS-4408 ជិះដោយបុរសរងគ្រោះម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ២៦១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ គាប់ជួនស្រាប់តែមានរថយន្តស៊េរីទំនើបមែកសឺដែស ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ខេមរភូមិន្ទ 06 2-9751 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន បានបើកវ៉ាជែងនិងរថយន្តមួយគ្រឿងទៀត នៅពីមុខក៏បានរេចង្កូតជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ ចំណែកឯបុរសរងគ្រោះ ជាម្ចាស់ម៉ូតូវិញត្រូវបានបែកមុខបា.ក់ក ស្លា.ប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ។ ចំណែកឯនារីបើករថយន្តបង្កវិញ បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តបង្តនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កនិងម៉ូតូបុរសរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×