Monday, June 5, 2023

ភ្ញាក់ផ្អើល! ស្រ្តី​កូរ៉េ​អាយុ ២៩ ឆ្នាំ ក្លែងខ្លួន​ជា​សិស្ស​វិទ្យាល័យ គ្មាន​អ្នកណា​ដឹ​ង តែ​ទីបំផុត ចាប់បាន​ដោយសារតែ…

spot_img

ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានក្លែងបន្លំសំបុត្រកំណើតរបស់នាង ក្នុងគោលបំណងធ្វើជាក្មេងជំទង់អាយុ ១៦ ឆ្នាំ ដើម្បីចុះឈ្មោះចូលរៀនវិទ្យាល័យនៅ New Jersey (សហរដ្ឋអាមេរិក) ដោយអះអាងថា នាងបានធ្វើបែបនេះ ដោយសារក្តីអាឡោះអាល័យ។

នាង Hyeong Shin អាយុ ២៩ ឆ្នាំ និងជាអ្នករស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន ក្នុងករណីបានធ្វើពុតជាក្មេងស្រីអាយុ ១៦ ឆ្នាំ នៅវិទ្យាល័យ New Brunswick, New Jersey។ ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីបាន «ផ្សងព្រេង» ចូលនៅវិទ្យាល័យបានពីរបីថ្ងៃ បុគ្គលិក New Brunswick បានរកឃើញថា នាងបានក្លែងបន្លំសំបុត្រកំណើតរបស់នាង ដើម្បីចូលរៀន។

ការរកឃើញនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលដំណើរការត្រួតពិនិត្យ ប៉ុន្តែ ថ្មីៗនេះ មានព័ត៌មានបង្ហាញថា នាង Shin ត្រូវបានរាយការណ៍ដោយសិស្សមួយចំនួន នៅពេលដែលនាងបានចាប់ផ្តើមបង្ហាញឥរិយាបទចម្លែកជាមួយពួកគេ។ ស្ត្រីវ័យក្មេងជនជាតិកូរ៉េរូបនេះ អះអាងថា នាងមិនដែលមានបំណងធ្វើបាបអ្នកណាម្នាក់ឡើយ ហើយនាងគ្រាន់តែចង់បន្ធូរបន្ថយបទពិសោធន៍ ដែលធ្វើឲ្យនាងមានអារម្មណ៍ថា ចាស់ឡើងសុវត្ថិភាពបំផុត។

លោក Darren Gelber មេធាវីរបស់ Shin បាននិយាយថា «នៅពេលនោះ គ្មាននរណាម្នាក់ ឬសិស្សណាម្នាក់ ស្ថិតក្នុងគ្រោះថ្នាក់នោះទេ ប៉ុន្តែ កូនក្តីរបស់ខ្ញុំចង់ត្រលប់ទៅកន្លែងសុវត្ថិភាព និងការស្វាគមន៍ជាមួយបរិយាកាស ដែលនាងមើលទៅដោយក្តីស្រលាញ់ ហើយគ្មានអ្វីផ្សេងពីនេះតទេ»។

ទោះជាយ៉ាងណា នាង Shin បានសារភាពកំហុស ចំពោះបទចោទប្រកាន់នេះ ដែលអាចដាក់ទោសជាប់ពន្ធនាគារអតិបរមា ៥ ឆ្នាំ ប៉ុន្តែមេធាវីរបស់នាងកំពុងព្យាយាមបញ្ចុះបញ្ចូលតុលាការថា កូនក្តីរបស់គាត់ឯកោ និងមានការយល់ច្រលំ។ នាង​បាន​ឈាន​ដល់​ការ​លែង​លះ​ដ៏​ចម្រូងចម្រាស ហើយ​គ្រួសារ​ទាំង​មូល​របស់​នាង​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដូច្នេះ​នាង​គ្មាន​អ្នក​ណា​នៅ​ជុំវិញ​ជួយ​នាង​ឡើយ ហើយដោយសារតែនឹកដល់​បរិយាកាសរៀននៅវិទ្យាល័យ​ខ្លាំង​ពេក ទើប​នាង​សម្រេច​ចិត្ត​ក្លែង​ខ្លួនបែបនេះទៅ។

គួរបញ្ជាក់ថា រូបរាងវ័យក្មេងរបស់ Shin បាន «បោកបញ្ឆោត» ទាំងភ្នែកបុគ្គលិកវិទ្យាល័យ និងសិស្សជំទង់ដទៃទៀតផងដែរ ព្រោះគ្មាននរណាម្នាក់សង្ស័យថា នាងមានអាយុជាងមួយទសវត្សរ៍ ច្រើនជាងមិត្តភ័ក្តិរបស់នាងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×