ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ បានប្រកាសសាលក្រម ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ ដែលត្រូវជាប្តីចុង ជាប់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណី ឃាតក.ម្មគិតទុកជាមុន ដោយធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះ ម្នាក់ នៅក្នុងជម្លោះដណ្ដើមស្រី្តមេម៉ាយម្នាក់ ធ្វើជាប្រពន្ធ ឬ ដៃគូស្នេហា ប្រព្រឹត្តនៅចំណុចភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២២ ។
លោកចៅក្រម ធ្ធាំ ប៊ុណ្ណា ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ ណែម សំអាត អាយុ ៣០ ឆ្នាំ មុខរបរកម្មករ សំណង់ ( ត្រូវជាប្តីចុង) មានទីលំនៅ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ចំណែកឯជនរងគ្រោះមានឈ្មោះ អ៉ិន សុខធី ភេទប្រុស អាយុ ២៩ ឆ្នាំ ( ត្រូវជាប្តីដើម ) មានទីលំនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។។
ជនជាប់ចោទ ឈ្មោះ ណែម សំអាត ត្រូវបានចោទប្រកាន់ពីបទ” ឃាត.កម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។ និង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ ផ្កាយព្រឹក ស្ថិតនៅភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ព្រំដែនកម្ពុជា-ថៃ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា
