Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាមេរិក និងអូស្ត្រាលី បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលជាសាលាផលិតនាឡិកាស្វីសដ៏ល្អដាច់គេប្រចាំនៅអាស៊ី

spot_img

ភ្នំពេញ – ថ្ងៃទី 23 ខែមីនា ឆ្នាំ 2023៖ ថ្មីៗនេះក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) បានស្វាគមន៍នាយកប្រតិបត្តិចំនួន ៣នាក់មកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកផលិតនាឡិការបស់ប្រទេសស្វីស ព្រីនស៍ នាឡិកា។ គណៈប្រតិភូទាំង ៣រូប មានដូចជា លោក Anthony Galliano នៃក្រុមហ៊ុន Cambodia Investment Management លោក Mathew Care នាយកប្រតិបត្តិនៃក្រុម Digital Classifieds Group របស់ប្រទេសអូស្ត្រាលី និងលោក Tom O’Sullivan នាយកប្រតិបត្តិនៃ realestate.com.kh។
គណៈប្រតិភូមានឱកាសចូលទស្សនាថ្នាក់រៀន និងសំណេះសំណាលជានិស្សិត។ ក្រៅពីនេះ គណៈប្រតិភូក៏បានសង្កេតមើលការប្រើប្រាស់ឧបករណ៍ទំនើបៗ ដើម្បីបំពេញនូវតម្រូវការស្របតាមកម្មវិធីសិក្សាដែលត្រូវបានរៀបចំឡើងតាមស្តង់ដាររបស់ប្រទេសស្វីស។
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចនេះ ដោយលោកបានលើកឡើងថា៖ «យើងមានកិត្តិយសក្នុងការរៀបចំទទួលស្វាគមន៍ថ្នាក់ដឹកនាំក្រុមហ៊ុនអន្តរជាតិទាំងបី ដែលបានបំពេញទស្សនកិច្ចសិក្សាអំពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់យើង។ ជាពិសេសការរួមចំណែកដ៏ធំធេងរបស់លោក Anthony ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ពិតជាគួរឱ្យកត់សម្គាល់ ហើយនឹងត្រូវបានចងចាំជារៀងដរាបតទៅ»។
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប។ សម្រាប់ឆ្នាំនេះដែរ មជ្ឈមណ្ឌលព្រីនស៍ នាឡិកា ទទួលបាននិស្សិតស្រីចំនួនពីរនាក់ដំបូងបង្អស់របស់ខ្លួន បន្ថែមពីលើនិស្សិតបរទេសជនជាតិស្វីសដំបូងរបស់ខ្លួន។ នេះសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ ព្រីនស៍ នាឡិកា ក្នុងការផ្តល់នូវការអប់រំកម្រិតស្តង់ដារកំពូលមួយ និងការលើកកម្ពស់យេនឌ័រនៅកម្ពុជា។ ក្រុមនិស្សិតរដូវកាលទី១ ដែលបានបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលព្រីនស៍ នាឡិកា កំពុងតែបម្រើការជាកូនជាងនៅក្នុងសាលា និងអភិវឌ្ឍជំនាញនៃការរចនានាឡិការបស់ពួកគេជាបន្តបន្ទាប់។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Anthony Galliano បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌល ព្រីនស៍ នាឡិកា ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកបានបង្ហាញចំណាប់អារម្មណ៍ថា៖ «សិស្ស និងនិស្សិតនៅមជ្ឈមណ្ឌល ព្រីនស៍ នាឡិកា គឺជាសក្ខីភាពមួយបង្ហាញឱ្យឃើញថា ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការរៀនសូត្រ អាចបើកឱកាសដ៏ធំធេងសម្រាប់យុវជនកម្ពុជា និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសកម្ពុជា»។
នៅមជ្ឈមណ្ឌល Prince Horology សិស្សានុសិស្សអាចអនុវត្តផ្ទាល់ជាមួយឧបករណ៍ និងសម្ភារៈបរិក្ខារស្តង់ដារទំនើបៗ និងត្រូវបានបង្ហាត់បង្រៀនដោយអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេសស្វីស ជាមួយនឹងបទពិសោធន៍រួមបញ្ចូលគ្នាជាង ៦០ ឆ្នាំនៅក្នុងវិស័យផលិតនាឡិកាស្វីស រួមទាំងបទពិសោធន៍ជាមួយក្រុមហ៊ុន The Swatch Group និង ក្រុមហ៊ុន Richemont ក៏ដូចជាបណ្តាក្រុមហ៊ុនផលិតនាឡិកាដ៏ល្បីល្បាញនៅលើពិភពលោកនៃកម្មវិធីបណ្តុះបណ្តាល និងអប់រំស្វីស (WOSTEP) នេះ។

អំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group)៖
ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមានក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នួលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើសេវាអតិថិជន។ អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបមានអាជីវកម្មប្រមាណជាង១០០នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត។ល។

ជាមួយការបញ្ជ្រៀបបណ្តាញទៅក្នុងឧស្សាហកម្ម ធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងអាស៊ី ព្រីនស៍ ហូលឌីង គ្រុប បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់: www.princeholdinggroup.com

អំពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា (Prince Horology)
នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ Prince Horology សិស្សានុសិស្សបានរៀនពីសិល្បៈនៃការផលិតនាឡិកាទំនើបតាមរយៈកម្មវិធីអប់រំដ៏សម្បួរបែបនិងអនុវត្តជាក់ស្តែងដែលមានតែមួយគត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ជាមួយនឹងការដាក់គោលដៅនេះ សិស្សានុសិស្សនៅតែពេញចិត្តចំពោះជំនាញផលិតនាឡិកាស្វីសតាមបែបបុរាណដែលមានតាំងពីរាប់សតវត្សរ៍កន្លងមក។ តាមរយៈការវិនិយោគដែលមិនអាចប្រៀបផ្ទឹមបានលើឧបករណ៍ឯកទេសទំនើបៗ និងចំណេះដឹងបច្ចេកទេស មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជាផ្តល់ឱ្យសិស្សានុសិស្សនូវឱកាសដ៏អស្ចារ្យមួយដើម្បីរៀនអំពីការរចនា និងផលិតនាឡិកាបែបស្វីស និងទទួលបានជំនាញច្បាស់លាស់មួយដែលពួកគេអាចយកទៅប្រើប្រាស់ក្នុងអាជីព សម្រាប់ពេញមួយជីវិត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.princehorology.com

spot_img
×