Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតីម្នាក់ខំក្រោកពីព្រឹកធាក់កង់ ទៅលាងចាននៅហាងគុយទាវ អកុសលត្រូវរថយន្តបុករងតបួសធ្ងន់ សូម្បីតែរថយន្តសាមុយក៏មិនដឹកដែរ

spot_img

ភ្នំពេញ ៖ យុវតីម្នាក់រងរបួសធ្ងន់ ខណ:កំពុងជិះកង់តាមផ្លូវត្រូវរថយន្តមួយគ្រឿងទៀត បុ.កពីក្រោយបណ្តាលឲ្យបែកក្បាលហូរឈាម ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យុវតីរងគ្រោះខាងលើនេះមានឈ្មោះ ស្រី ម៉ៅ អាយុ១៧ឆ្នាំ មុខរបរលាងចាន ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុយុវតីរងគ្រោះ បានក្រោកពីងងិតដើម្បីធាក់កង់ ជិះទៅលាងចាននៅហាងបាយនិងហាងគុយទាវ ឲ្យគេ ដើម្បីបានកម្រៃយកមកដោះស្រាយជីវភាពគ្រួសារ ខណ:ជិះកង់មកដល់ចំណុចកើតហេតុ ក្នុងទិសដៅពីជើងទៅត្បូង ត្រូរថយន្តហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ផ្លាកលេខ កណ្តាល 2B-3352 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ដោយធ្វើដំណើរស្របទិសដៅស្របគ្នា បានជ្រុលចង្កូតបុកយុវតីរងគ្រោះខាងលើ យ៉ាងពេញទំហឹង បណ្តាលឲ្យបោកក្បាលជាមួយនិងថ្នល់រងរបួសធ្ងន់ ហើយអ្នកបើកបរបានបើករថយន្តព្យាយាមរត់គេចខ្លួន តាំងពីចំណុចកើតហេតុ រហូតដល់ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ទើបបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តចោលកណ្តាលផ្លូវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់រលួស បានចុះមកដល់ទីតាំងកើតហេតុ ហើយព្យាយាមតេហៅរថយន្តសាមុយ ដើម្បីដឹកជនរងគ្រោះទៅធ្វើការសង្រ្គោះ ខណ:ពេលរថយន្តសាមុយឯកជនចំនួន២គ្រឿង បានមកដល់មិនបានដឹកយកជនរងគ្រោះ ទៅជួយសង្រ្គោះទេ បែរជាបើករថយន្តត្រលប់ទៅវិញទាំង២គ្រឿង ខណ:ម្តាយយុវតីរងគ្រោះឃើញបែបនេះ ក៏សម្រេចចិត្តដឹកកូនស្រីរបស់គាត់ តាមម៉ូតូកង់៣ទៅកាន់មន្ទីរពេទ្យជ័យជំនះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយស្ថានភាពមុខរបួសធ្ងន់ធ្ងរពេក គ្រូពេទ្យបានបញ្ជូនជនរងគ្រោះទៅធ្វើការសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែតវិញ។
ចំណែករថយន្តបង្កនិងកង់ជនរងគ្រោះ សមត្ថកិច្ចបានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×