Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំ សុវណ្ណារ៉ាក់ ចេញមុខបដិសេដ ក្រោយឪពុកប្រកាសកាត់កាលដោយសារភាពអកតញ្ញូ

spot_img

ភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀងលោក សំ សុវណ្ណារ៉ាក់ បានចេញមុខបដិសេធ ចំពោះការលើកឡើងពីឪពុករបស់ខ្លួន ដែលបានប្រកាសកាត់កាលលោកជាកូន ដោយលើកហេតុផលដោយសារភាពអកតញ្ញូ។
តារាចម្រៀងលោក សំ សុវណ្ណារ៉ាក់ បានសសេរសារបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ជម្រាបសួរបងប្អូនអ៊ុពូមីងយាយតាហ្វេនៗជាទីគោរពស្រលាញ់ បងប្អូនមួយចំនួនប្រហែលជាបានទទួលជ្រាបនឹងបានឃើញ
នូវពត៌មានដែលបានចុះផ្សាយថា ខ្ញុំជាកូនអកតញ្ញូ ជេរដៀលប្រមាថដល់ឪពុកម្តាយ។

លោកបញ្ជាក់ថា ខ្ញុំបាទ សំ សុវណ្ណារ៉ាក់ សូមបដិសេដទាំងស្រុងចំពោះព័ត៌មានទាំងអស់ដែលបានចុះផ្សាយ គឺផ្ទុយពីការពិតទាំងស្រុង ហើយខ្ញុំបាទក៏សូមបញ្ចប់ត្រឹមនេះដោយមិនវែកញែករកហេតុផលបង្ហាញការខុស រឺត្រូវអ្វីទ្បើយ ខ្ញុំសូមរក្សាសិទ្ធផ្ទៃក្នុង រឿងគ្រួសារ ។
លោកបន្ថែមថា គ្រប់បញ្ហាដែលកើតទ្បើងនៅលើលោកនេះ បងប្អូនអើយគឺត្រូវតែមានហេតុនឹងផល មានភ្លើងមានផ្សែង ដូច្នេះសូមបងប្អូនទទួលជ្រាប។

ដោយក្តីគោរពពីខ្ញុំ សំ សុវណ្ណារ៉ាក់ នឹងសូមអង្វរដល់បងប្អូនមួយចំនួនមុននឹងខមិនស៊ែរបញ្ចេញមតិ សូមមានការត្រិះរិះពិចារណាអោយបានត្រូវនឹងយល់ច្បាស់ពីបញ្ហា។
ជាចុងក្រោយខ្ញុំសូមជូនពរបងប្អូនអ៊ុពូមីងយាយតាហ្វេនៗជាទីស្រលាញ់របស់ខ្ញុំ ជួបតែសេចក្តីសុខ រកទទួលទានមានបាន សុខភាពល្អ សំណាងល្អ គ្រប់ៗគ្នា ពីខ្ញុំ សំ សុវណ្ណារ៉ាក់ ( be strong ខ្ញុំអាចទ្រាំបានព្រោះទ្រាំនឹងបញ្ហាគ្រប់យ៉ាងបានជិតពាក់កណ្តាលជីវិតទៅហើយទ្រាំទៀតក៏មិនអី ។
មហាជន ជាពិសេសបណ្តាអ្កលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេឃើញបុរសម្នាក់ ដែលបានអះអាងជាឪពុករបស់លោក សំ សុវណ្ណារ៉ាក់ បានធ្វើការប្រកាសសាធារណៈ ប្រកាសកាត់កាលតារាចម្រៀងរូបនេះលេងជាកូនបន្តទៀត។

ហ្វេសប៊ុកមួយឈ្មោះ Sam Samol ដែលជាឪពុកបង្កើតរបស់តារាចម្រៀង សំ សុវណ្ណារ៉ាក់បានបង្ហោះសារអមជាមួយនឹងរូបថតតារាចម្រៀងលោក សំ សុវណ្ណារ៉ាក់ នៅលើគណនីនេះរបស់លោកថា “ខ្ញុំបាទ សំ សំអុល សូម ប្រកាសកាត់កាល់ជាសាធារណៈកូនម្នាក់នេះចោល ចាប់ពីពេលនេះតទៅ ហើយក៏ឈប់ទទួលស្គាល់ជាកូនផងដែរ ដោយសារកូននេះមិនស្តាប់បង្គាប់ម៉ែឪ ជេរប្រមាថម៉ែឪ បើថ្ងៃក្រោយកូននេះមានរឿងអី ទៅប្រព្រឹត្តខុសច្បាប់ ខ្ញុំជាអាណាព្យាលមិនទទួលខុសត្រូវចំពោះមុខច្បាប់ទ្បើយ។
មុនជាមួយគ្នានេះដែរលោកក៏បានបញ្ជាក់តាមរយះសារមួយផ្សេងទៀតថា “ សូមឲ្យក្រុមគ្រួសារដែលជាសាច់ញាតិនៅខាងស្រុកឈូក ខេត្តកំពត ឈប់ទទួលស្គាល់ជាកូនចៅតទៅទៀត វាមិនមែនជាត្រកូលសំ ទៀតទ្បើយ។
ទោះជាយ៉ាងណារហូតមកទល់នាពេលនេះគេនៅមិនទាន់ដឹងទេថា រឿងរ៉ាវពាក់ព័ន្ធឪពុកកូនរបស់អ្នកទាំងពីរ
​បានដោះស្រាយគ្នាយ៉ាងណានៅឡើយទេ ខណៈពេលឪពុកលោក សំ សុវណ្ណារ៉ាក់ បានសម្រេចលុបសារទាំងអស់ ដែលលោកបានបង្ហោះនោះចោលវិញ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×