Monday, September 25, 2023

អ្នកណាធំជាងគេម៉ាផ្ទះនេះ?! ប្រពន្ធកាន់ឈើអំបោស ប្រុងវាយប្ដី សុខៗមានវីរបុរសមកឃាត់…

spot_img

ឱ្យដឹងផងថា អ្នកណាធំជាងគេម៉ាផ្ទះនេះ?! អ្នកលេងបណ្ដាញសង្គម បាននាំគ្នាចែករំលែកឃ្លិបរបស់ក្រុមគ្រួសារ ដ៏គួរឱ្យអស់សំណើចមួយ…ម៉ែកាន់ឈើអំបោស ស្ទុះចូលទៅប្រុងប្រដៅឪ កូនប្រុសពៅស្ទុះទៅរារាំងការពារយ៉ាងមិនព្រមដកថយ។

កាលពីថ្ងៃទី២៣ មីនា វេបសាយ docbao.vn របស់វៀតណាម បានបង្ហោះឃ្លិបវីដេអូ ពីកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះ ១ខ្នង ដែលបានថតព្រឹត្តការណ៍របស់ក្រុមគ្រួសារមួយ នៅពេលដែលស្ត្រីជាម្ដាយ បានកាន់ឈើអំបោសដើរចូលមកក្នុងបន្ទប់ទទួលភ្ញៀវ ស្ទុះចូលទៅរកប្ដី ដែលកំពុងដេកនៅលើកៅអីឈើវែង បញ្ចេញអាកប្បកិរិយាដូចប្រុងប្រើឈើអំបោសវាយ ដើម្បីប្រដៅឱ្យដឹងដៃម្ដង តែទីបំផុត បែរជាត្រូវចុះចាញ់វីរបុរសតូចម្នាក់ដែលបង្ហាញខ្លួនឡើង ចូលមកឃាត់។

នៅក្នុងឃ្លិបគេឃើញថា ក្រៅពីមនុស្សដែលជាម្ដាយ និងឪពុកហើយ ក្នុងផ្ទះនៅមានកូនស្រីច្បង និងកូនប្រុសពៅទៀតផង ដូច្នេះ ពេលកូនប្រុសឃើញម្ដាយដើរចូលមកដោយអាកប្បកិរិយាមាំមួនក្រេវក្រោធ ព្រមទាំងមានអាវុធនៅក្នុងដៃផងនោះ គេក៏ដឹងភ្លាមតែម្ដងថា ប៉ាកំពុងធ្លាក់ក្នុងស្ថានការណ៍គ្រោះថ្នាក់ហើយ ក៏ស្ទុះចូលទៅរារាំងម្ដាយ និងព្យាយាមដណ្ដើមឈើអំបោសពីម្ដាយ តាមកម្លាំងដែលខ្លួនមាន ក្នុងខណៈដែលកូនស្រី ក៏ព្យាយាមចូលមកមើលហេតុការណ៍នៅក្បែរៗនោះដែរ ចំណែកឪពុកក៏កម្រើកខ្លួនដើម្បីគេចចេញពីទីនោះម្ដងបន្តិចៗ មុននឹងរកចង្វាក់ដាក់មេប្រូចចេញយ៉ាងលឿន ដែលទាំងអស់នេះ អាចនិយាយបានថា ពួកគេធ្វើការងារជាក្រុមបានល្អមែនទែន។

រឿងនេះ ទោះជាមើលត្រួសៗទៅ អាចឃើញដូចជាហេតុការណ៍អំពើហិង្សានៅក្នុងគ្រួសារមែន តែការពិតវិញ បើសង្កេតមើលឱ្យច្បាស់ៗទៅ នឹងឃើញថា ក្នុងអំឡុងពេលមួយនោះ ទឹកមុខរបស់គ្រប់គ្នា ពេញទៅដោយស្នាមញញឹម ស្រដៀងដូចគ្រាន់តែជាការប្រឡែងគ្នាលេងនៅក្នុងគ្រួសារដូច្នោះដែរ និងនៅពេលឃ្លិបមួយនេះត្រូវបានផ្សព្វផ្សាយនៅក្នុងពិភពអនឡាញភ្លាម អ្នកលេងបណ្ដាញសង្គមបាននាំគ្នាចូលមកខំមិនត៍បែបកំប្លែងៗជាច្រើន ដូចជា…

“ពេលខ្លះសេចក្ដីសុខរបស់គ្រួសារ ក៏ត្រូវការត្រឹមតែទង្វើបែបងាយៗដូច្នេះដែរ”

“វាសនាជីវិតរបស់លោកឪពុក ស្ថិតនៅលើដៃកូនប្រុសរបស់គាត់”

“អ្នកដែលអាយុតិចជាងគេបំផុតនៅក្នុងផ្ទះ មានអំណាចខ្លាំងបំផុត និងគួរឱ្យស្រឡាញ់បំផុតដូចគ្នា”

+85571 614 000 5
Contact Us Telephone

spot_img