Monday, June 5, 2023

ដល់ក! លួច​ចូល​ខារ៉ាអូ​ខេ តែ​ធ្វេសប្រហែស ធ្លាយ​វិ​ក័យ​បត្រ​ជាង 200$ មានអី ត្រូវ​ប្រពន្ធ​លត់​ឡើង​ទ្រោម

spot_img

នៅលើបណ្តាញសង្គម ក្នុងប្រទេសវៀតណាម ថ្មីៗនេះ បានផ្ទុះការភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំង នៅពេលដែលបានឃើញស្រ្តីជាប្រពន្ធ បាន «លត់» ទៅលើបុរសជាប្តីយ៉ាងចាស់ដៃ បន្ទាប់ពីបានរកឃើញវិក័យបត្រប្តីលួចលាក់ទៅចូលខារ៉ាអូខេ អស់លុយមិនចេះតិចរហូតចំនួន ៥ លានដុង (ស្មើជាង ២០០ ដុល្លារ)។

តាមរយៈវីដេអូរយៈពេល ១ នាទី បានបង្ហាញទិដ្ឋភាពប្តីប្រពន្ធមួយគូ រស់នៅក្នុងខេត្ត Hai Phong បានកំពុងឈ្លោះប្រកែកគ្នា នៅលើផ្លូវ (ច្រកឌឿងហែម) ខណៈបុរសជាប្តីបានដើរចាកចេញទៅអង្គុយផ្លូវម្ខាងទៀត រួចយកផ្លែស្រកានាគមកហែក។ ទោះជាយ៉ាងណា ភ្លាមៗនោះ ស្រ្តីជាប្រពន្ធក៏បានងើបគូទតាមមករករឿង ដោយបានយកដៃច្រត់ចង្កេះ និងចង្អុលមុខ ចាប់ផ្តើមសួរខ្លាំងៗតែម្តង។

ប្រពន្ធ៖ ឥឡូវ ឯងប្រាប់ខ្ញុំឲ្យត្រង់ៗមក កុំលាក់ឲ្យសោះ!

ប្តី៖ «ឲ្យប្រាប់យ៉ាងម៉េចទៅ?»

ប្រពន្ធ៖ «តើយប់មិញ ឯងទៅឯណា?»

ប្តី៖ ខ្ញុំទៅលំហែនៅខាងក្រៅ ជាមួយមិត្តភក្តិ

ប្រពន្ធបន្តថា៖ ឯង ទៅលំហែកាយនៅកន្លែងណា?

ពិតណាស់ ដោយសារតែប្រពន្ធ មាន «ភស្តុតាង» នៅក្នុងដៃយ៉ាងច្បាស់ៗ តែប្តីនៅតែខំប្រឹងប្រកែកយកឈ្នះ ស្រាប់តែប្រពន្ធ ទាញវិក័យបត្រថ្លៃខារ៉ាអូខេ ៥ លានដុង នៅក្បែរខ្លួន រួចទះមួយដៃចំកញ្ចប់មាត់ ឡើងចង់អួលស្រកានាគ។

ដោយសារតែអស់អីប្រកែក និងឃើញសភាពការហាក់មិនស្រួល បន្ទាប់ពីត្រូវ១ជើងបន្ថែម បុរសជាប្តីក៏បានដាក់មេប្រូចយ៉ាងលឿន ខណៈប្រពន្ធទាញដងអំបោស ដេញតាមពីក្រោយផ្អើលតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×