Monday, June 5, 2023

សត្វ​ក្រៀល១ក្បាល បដិសេធ​ចាកចេញ​ពី​បុរស​ម្នាក់ អ្នកមានគុណ​ជួយសង្គ្រោះ​ជីវិ​ត និង​សូម្បី​បាន​ធ្វើ​រឿង​នេះ​ដ៏​មិន​នឹកស្មាន​ដល់…

spot_img

បុរសជនជាតិឥណ្ឌាម្នាក់ បានក្លាយជាតារាល្បីមួយរូបនៅក្នុងរដ្ឋ Uttar Pradesh ដែលជាស្រុកកំណើតរបស់គាត់ ដោយសារ «មិត្តភក្តិ» ដ៏ល្អបំផុតរបស់គាត់ គឺសត្វក្រៀល១ក្បាល ដែលដើរតាមគាត់គ្រប់ទីកន្លែងដែលគាត់ទៅ។

ផ្តើមចេញពី «មិត្តភាព» ដ៏មិននឹកស្មានដល់នេះ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា Mohammed Arif អាយុ ៣០ ឆ្នាំ ជាអ្នកបើកម៉ាស៊ីនច្រូត មកពីភូមិ Mandka ក្នុងរដ្ឋ Uttar Pradesh បានកំពុងធ្វើការនៅវាលស្រែ កាលពីខែកុម្ភៈឆ្នាំមុន នៅពេលនោះ គាត់បានឃើញសត្វក្រៀល១ក្បាល រងរបួសដែលត្រូវការជំនួយយ៉ាងខ្លាំង។

Arif បានឲ្យដឹងថា នៅពេលនោះ គាត់បានរកឃើញជើងរបស់វាមានឈាម ហើយហាក់ដូចជាឈឺខ្លាំង ដូច្នេះហើយ គាត់ក៏ចាប់លើកយកទៅផ្ទះ និងចាប់ផ្តើមថែទាំវាឱ្យមានសុខភាពល្អឡើងវិញ។ ជំនួសឱ្យការហោះហើរទៅឆ្ងាយ នៅពេលដែលវាត្រូវបានដោះលែង បក្សីដ៏អស្ចារ្យមេះ បាន «ជាប់គាំង» ជាមួយអ្នកមានគុណរបស់វា ដោយហើរអម Arif គ្រប់ទីកន្លែង។

ក្នុងអំឡុងពេលនៃការសះស្បើយពីរបួសឡើងវិញ បក្សីនេះបាននៅលាយឡំជាមួយសត្វស្លាប ក្នុងស្រុកនៅក្នុងទីធ្លារបស់ Arif ខណៈពេលដែលគាត់មិននៅផ្ទះ ប៉ុន្តែនៅពេលដែលគាត់ត្រលប់មកផ្ទះវិញ វាបានមករកគាត់ភ្លាមៗ ដោយសុំឱ្យគាត់ឱប និងចែករំលែកអាហារដល់វា។ នៅខែមេសា សត្វស្លាបដ៏ធំនេះ ដែល Arif ដាក់ឈ្មោះថា ‘Bachcha’ បានជាសះស្បើយទាំងស្រុង ប៉ុន្តែវាបានបដិសេធហើរទៅណាឡើយ ដោយចូលចិត្តនៅជាប់ជានិច្ច ជាមួយអ្នកជួយសង្គ្រោះជីវិតរបស់វា។

Arif បាននិយាយថា «ឥឡូវ​នេះ ទោះ​ខ្ញុំ​ទៅ​ណា​ក៏​ដោយ ក៏វា​ទៅ​ជាមួយ​ខ្ញុំ​ដូច​ជា​សមាជិក​គ្រួសារអ៊ីចឹង។ ពេលខ្ញុំនៅកន្លែងធ្វើការដែលកំពុងដំណើរការច្រូតកាត់ ក៏វាទៅតាមដើរលេងនៅវាលស្រែ ហើយបន្ទាប់មក យើងទាំងពីរនាក់ទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា មុនពេលត្រលប់មកផ្ទះវិញ។

បុរសជនជាតិឥណ្ឌារូបនេះ បាននិយាយថា ក្នុងរដូវរងារ មានសត្វក្រៀលផ្សេងទៀត មកលេង Bachcha ហើយពួកវាលេងជាមួយគ្នា ប៉ុន្តែ ខណៈពេលដែលពួកវាហោះហើរទៅវិញ «មិត្តភក្ដិ» របស់គាត់ មិនទៅណានោះទេ។ ពេលខ្លះនៅពេលដែល Arif ចាកចេញពីផ្ទះដោយជិះម៉ូតូរបស់គាត់ វាក៏ហោះទៅជាមួយគាត់ ហើយអាចបន្តក្នុងល្បឿនពី ៣០ ទៅ ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។

អ្នកជំនាញខាងសត្វព្រៃ បានពណ៌នាទំនាក់ទំនង រវាង Bachcha និងអ្នកជួយសង្គ្រោះរបស់វា គឺពិតជាមិនធម្មតាទេ ព្រោះសត្វក្រៀលត្រូវបានគេស្គាល់ថា ជាប្រភេទសត្វក្រៀលសង្គមតិចបំផុត។ ពួកវាការពារខ្លាំង នៅពេលក្រាបសំបុក ហើយពួកវាប្រឆាំងនឹងអ្នកឈ្លានពានដែលចូលជិតពេក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×