Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ ពិរុទ្ធជនគ្រឿងញៀន ម្នាក់ដែល ជាប់គុក ១៥ ឆ្នាំ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន នៅខេត្តពោធិ៍សាត់

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៣នេះ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់បុរសជាប់ចោទ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីអំឡុងឆ្នាំ ២០២១ ។

លោក យូ ប៊ុនឡេង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះមាន ឈ្មោះ ជា សំបូរ ភេទប្រុស អាយុ ៣៥ ឆ្នាំ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ជា សំបូរ ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃ ១៦ ខែ មីនា ឆ្នាំ ២០២២ កាត់ទោស ដាក់ពន្ធនាគាកំណត់ ១៥ ឆ្នាំ និង ពិន័យ ២០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ: ” ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនជាប់ចោទ បានប្តឹងរឧទ្ទរណ៍។ តែសាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានតម្កល់ទណ្ឌកម្មរបស់គាត់ដដែល។ ។គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាលជំនាញ ដកដកហូតបាន គ្រឿងញៀនទម្ងន់ជាង ១០០ ក្រាម ។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូល រាជធានីភ្នំពេញនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ៣១ ខែ មិនា ឆ្នាំ ២០២៣ ខាងនេះ ៕​ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×